ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ក្រសួងរ៉ែ និងថាមពល សូមធ្វើសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងនាវា MT Strovolos និង ប្រេងឆៅប្រហែល ៣០ ម៉ឺន បារ៉ែល របស់ព្រះរាជាណាចក្រកម្ពុជា៖

គោលបំណងនៃសេចក្ដីប្រកាសព័ត៌មាននេះ គឺដើម្បីធ្វើការបញ្ជាក់ដូចខាងក្រោម៖

– ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា ។

– វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនឹងព្រះរាជាណាចក្រកម្ពុជា ឡើយ។

– នាវា MT_Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និង ដោយសម្ងាត់ ហើយនាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែង ដែលនាវានោះត្រូវបានឃាត់ទុក និងសកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និង ប្រទេស ឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមាន សមត្ថកិច្ច។

@-អំពីដំណើររឿង

សូមបញ្ជាក់ថា ក្រុមហ៊ុន World Tankers Managernent_Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រឹសអេនើជីគ្រុប (KrisEnergy Group) ដើម្បីធ្វើជា នាវាស្ដុកទុក និង ផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែន សមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា)។

នាវា MT Strovolos ត្រូវបានជួលដោយ ក្រុមហ៊ុន គ្រីសអេនើជី ដើម្បីផ្ដល់សេវាខាងលើ ដែល ក្រុមហ៊ុននេះមានកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយ ក្រសួងរ៉ែ និងថាមពល សម្រាប់ការស្វែងរុករក និង អភិវឌ្ឍក្នុងតំបន់អប្សរា ប្លុកA កម្ពុជា។

ការយកប្រេងឆៅចេញពីដនទឹកកម្ពុជា នាវា MT Strovolos បានចត និង ភ្ជាប់ទៅនឹងនាវាផលិតកម្មប្រេង ដើម្បីទទួល ស្ដុក និង ផ្ទេរប្រេងទៅនាវាផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតរបស់កម្ពុជា។ ក្រសួងរ៉ែនិង ថាមពល ដឹងថាបច្ចុប្បន្នម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ក្រុមហ៊ុន គ្រឹសអេនើជី កំពុងតមាន វិវាទពាក់ព័ន្ធនឹងការបង់ថ្លៃឈ្នួលនាវា។ ប្រសិនព័ត៌មាននេះជាការពិត វិវាទនេះ គឺជាវិវាទរបស់ភាគីទាំងពីរ ហើយមិនជាប់ពាក់ព័ន្ធនឹងព្រះរាជាណាចក្រកម្ពុជា និង ប្រេងឆៅរបស់កម្ពុជាឡើយ។

ក្នុងអំឡុងពេលជួលនាវាឲ្យទៅ ក្រុមហ៊ុនគ្រឹសអេនើជី នាវា MTStrovolos ត្រូវបានបញ្ជាដោយ ក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ឲ្យចាក ចេញពីកម្ពុជានៅម៉ោង ៨:០០ ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជាទៅ ជាមួយផងដែរ។ ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍ គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។

ប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិ (Automatic Identification System) របស់នាវានេះ ត្រូវបានបិទ នៅម៉ោង ១២និង២៣ ព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២១ ដែលនាំឲ្យការកំណត់ទីតាំងនាវានេះ មិនអាចធ្វើ ទៅបាន ។ ប្រព័ន្ធស្វ័យប្រវត្តិនេះ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញនៅម៉ោង ១០:៤៨ នាទីយប់ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ជិតពីរថ្ងៃ ក្រោយពេលដែលនាវានេះបានចេញផុតពីដែនសមុទ្រកម្ពុជា ។ ប្រព័ន្ធ AIS បានបិទជាបន្តបន្ទាប់ក្នុងពេលដែលនាវានេះ បានធ្វើដំណើរទៅកាន់ដែនទឹកឥណ្ឌូណេស៊ី។

ក្រសួងរ៉ែនិងថាមពល សូមច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management : Pte. Ltd. នៅក្នុងសេចក្តីប្រកាសពត៌មានរបស់ខ្លួនដែលថា នាវា (MTStrovolos គ្មាន ជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវឹក និង ចាក់ប្រេង។ ក្រសួងរ៉ែនិង ថាមពល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាផ្សេងទៀត មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នក គ្រប់គ្រងនាវា ឬ ភាគីណាមួយ ស្នើសុំឲ្យរៀបចំ ឬ អនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវឹក និង ចាក់ប្រេងនាវានេះ ឡើយ។ ទោះបីយ៉ាងណាក៏ដោយ ក៏បញ្ហានៃការប្ដូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និង យកប្រេងឆៅកម្ពុជាទៅជាមួយ ដោយមិនអនុលោមតាមច្បាប់ កម្ពុជាឡើយ។ ក្រោយពេលដែលនាវា MTStrovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើ ទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង, ប្រធានក្រុម និង នាវឹកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថាប្រេងឆៅ នៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នភាពនៃបញ្ហា ក្រសួងរ៉ែនិងថាមពល បានដឹងថានាវា MTStrovolas ត្រូវបានឃាត់ទុកនៅសាធារណរដ្ឋឥណ្ឌូ ណេស៊ី ដោយសង្ស័យថាបានបំពានច្បាប់ឥណ្ឌូណេស៊ី ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ បណ្តឹងមួយ ចំនួនត្រូវបានធ្វើឡើងប្រឆាំងនឹងម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក្រោមច្បាប់កម្ពុជា ហើយបណ្ដឹងទាំងនេះកំពុងតែត្រូវបានតុលាការមានសមត្ថកិច្ចចាត់ការតាម នីតិវិធីច្បាប់ ។

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និង បក្ស ពួករបស់គេ មកផ្តន្ទាទោស និង ដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និង ច្បាប់អន្តរជាតិផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា ក៏សូមថ្លែងអំណរគុណដល់ រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រាប់ការសហការនា ពេលកន្លងមក រហូតដល់បច្ចុប្បន្ន ។

ក្រសួងរ៉ែនិងថាមពល បានទទួលដំណឹងថា បច្ចុប្បន្ននាវិកទាំងអស់ត្រូវបានឃាត់ខ្លួនដើម្បីស៊ើប អង្កេតលើករណីពាក់ព័ន្ធនឹងបទល្មើស ឬត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តនៅក្នុង ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី។ បញ្ហានេះ គឺជានីតិវិធី ផ្លូវច្បាប់សុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹង បញ្ហានយោបាយ ឬ ពាណិជ្ជកម្មឡើយ ។

សកម្មភាពបន្ទាប់ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តចាត់វិធានការផ្សេងៗទៀតដែល ចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ។ ដោយសារបញ្ហានេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ក្រសួងរ៉ែនិងថាមពល សូមមិនធ្វើការអត្ថាធិប្បាយអ្វីផ្សេងបន្ថែមទៀតទេ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖