ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញចាញ់ការប្រកួតជម្រុះ World Cup លើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣

ចែករំលែក៖

ក្រុមជម្រើសជាតិអេស្ប៉ាញបានរងបរាជ័យក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុបលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩៣ ខណៈក្រុមស៊ុយអែតបានដណ្តើមជ័យជម្នះក្នុងលទ្ធផល២ទល់១ ។

ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញានេះក្រុមភ្ញៀវអេស្ប៉ាញបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះស៊ុយអែត ដែលការគ្រប់គ្រងបាល់របស់អេស្ប៉ាញមានរហូតដល់៧៥ភាគរយ។ ការចាប់ផ្តើមលេងបានត្រឹម៤នាទីកីឡាករ Carlos Soler របស់អេស្ប៉ាញស៊ុតចូល១គ្រាប់នាំមុខភ្លាមៗ ប៉ុន្តែ១នាទីក្រោយមកកីឡាករ Alexander Isak របស់ស៊ុយអែតរកបាន១គ្រាប់សងវិញធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១ក្នុងតង់ទី១។

ចូលដល់ការប្រកួតតង់ទី២ ក្រុមអេស្ប៉ាញនៅតែព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចធ្វើអ្វីទៅលើក្រុមស៊ុយអែតបានឡើយ។ រហូតដល់នាទីទី៥៧កីឡាករ Viktor Claesson របស់ស៊ុយអែតរកបាន១គ្រាប់បន្ថែមទៀត ពីការ បញ្ជូនបាល់របស់កីឡាករ Dejan Kulusevski

បរាជ័យនេះធ្វើឲ្យក្រុមអេស្ប៉ាញនេះគឺជាបរាជ័យលើកទី២ បន្ទាប់ពីបរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ដោយកាលណោះចាញ់ក្រុមដាណឺម៉ាកកាលពីខែមីនា ឆ្នាំ១៩៩៣ នៅទីក្រុងកូប៉ិនហាក។ ចាប់តាំងពីពេលនោះមកអេស៉្បាញបានឈ្នះការប្រកួតជម្រុះ World Cup ចំនួន៥២លើក និងស្មើ១៤លើក។

ជ័យជម្នះនេះធ្វើឱ្យស៊ុយអែតឈរនៅកំពូលតារាងក្នុងពូល B ដោយមាន៩ពិន្ទុពីការប្រកួត៣លើក។ អេស្ប៉ាញមាន៧ពិន្ទុពីការប្រកួត៤លើក ហើយអាចប្រឈមមុខនឹងការប្រកួតជម្រុះដើម្បីដណ្តើមកៅអីមួយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយមានតែក្រុមដែលឈរលេខ១ក្នុងពូលវគ្គជម្រុះទេ ទើបអាចឡើងដោយស្វ័យប្រវត្តិ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖