ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុននឹងលាលែងចេញពីតំណែងក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងលាលែងចេញពីតំណែង ឆាប់បំផុតនៅក្នុងខែកញ្ញានេះ ហើយបេក្ខភាពផ្សេងទៀតកំពុងតែប្រជែងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោក Yoshihide Suga នឹងមិនចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោត ក្នុងគណបក្សកាន់អំណាចនោះឡើយ។

តាមសារព័ត៌មាន Nikkei Asia បានផ្សាយថា ការបោះឆ្នោតថ្នាក់ដឹកនាំគណបក្សនឹងធ្វើឡើងនៅមុនការបោះឆ្នោតសភាជាតិ ហើយសភានឹងបញ្ចប់អាណាត្តិនៅថ្ងៃទី២១ខែតុលា។ អ្នកដែលជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី កាន់អំណាចនឹងក្លាយជានាយរដ្ឋមន្ត្រី។
អគ្គលេខាគណបក្ស LDP លោក Nikai Toshihriro បានលើកឡើងថា «នៅក្នុងកិច្ចប្រជុំ ថ្ងៃនេះនាយករដ្ឋមន្ត្រី Suga ចង់ផ្តោតសំខាន់ទៅលើការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។ ការបោះឆ្នោតគណបក្សកាន់អំណាច គឺជាការបោះឆ្នោតសម្រាប់ជ្រើសរើសអ្នកជំនួសនាយករដ្ឋមន្ត្រី Suga ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ខែកញ្ញា ហើយការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៧ខែកញ្ញា។ នាយករដ្ឋមន្ត្រី Suga នឹងមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះឡើយ។
តាមសារព័ត៌ Jiji Press បានផ្សាយថានាយករដ្ឋមន្ត្រី suga នឹងរំលាយរដ្ឋសភា នៅពាក់កណ្តាលខែកញ្ញា ហើយបន្ថយពេលវេលាបោះឆ្នោតគណបក្សLDP ។ ប្រភពព័ត៌មានពីរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនឹងចេញសេចក្តីសម្រេចចុងក្រោយ លើបញ្ហាទាំងនោះនៅការកែទម្រង់គណបក្សកាន់អំណាច និងគណៈកម្មការដឹកនាំគណបក្ស នៅសប្តាហ៍ក្រោយ។
នៅពេលនេះនាយករដ្ឋមន្ត្រីបានសម្រេចផ្តោតសំខាន់ទៅលើការគ្រប់គ្រងកូវីដ-១៩ ហើយនឹងបោះឆ្នោតនៅថ្ងៃទី ១៧ខែតុលា មុនពេលរដ្ឋសភាបញ្ចប់អាណាត្តិ ៤ឆ្នាំ។
លោក Suga កាន់តំណែង នាយករដ្ឋមន្ត្រីជំនួសលោក Shinzo Abe ដែលបានលាលែងចេញពីតំណែងកាលពីខែកញ្ញាឆ្នាំ ២០២០ ដោយបញ្ហាសុខភាព៕

ដោយ៖ធីរីណា(រូបភាព៖ AFP/TTXVN )


ចែករំលែក៖