ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ ចុះបង្រ្កាបវង់ល្បែងបៀដុះស្លែមួយកន្លែងស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យមនុស្សប្រុសស្រី ១២នាក់ និងដកហូតវត្ថុតាងបៀជាច្រេីនប្រអប់ផងដែរ។
បេីយោងតាមប្រភពព័ត៌មានពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងបនល្បែងស៊ីសងខាងលេីនេះ បន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាលួចលេងល្បែងស៉ីសង(បៀ)ខុសច្បាប់ និងបំពាននីតិវិធីក្រសួងសុខាភិបាលកម្ពុជា នៃច្បាប់ប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ មិនឱ្យមានការជួបជុំគ្នា។
លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះ បានឱ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានលោក បានធ្វេីការស្រាវជ្រាវជាក់ស្ដែងរហូតឈានដល់ការចុះបង្រ្កាបទីតាំងខាងលេីនេះ ជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យមនុស្សប្រុសស្រី ១២នាក់ ក្នុងនោះប្រុស ៦នាក់ ស្រី៦នាក់ ព្រមទាំងដកហូតវត្ថុតាងបៀ
ជាច្រេីនប្រអប់។
លោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ថា ក្រោយប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានប្រគល់អ្នកញៀនល្បែងទាំង១២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ស តារា