ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមបុគ្គលិក ០៧នាក់ របស់ហាងសំអាង (ហាយសូ​ សាឡន)

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ករណី កូវីដ-១៩បំប្លែងថ្មី Delta ហាងសំអាង ហាយសូ​ សាឡន ផ្ទះលេខ​ អេ១៨​ ផ្លូវ​២៥៧​ ភូមិ​ ០៧​ សង្កាត់ទឹកល្អក់៣​  ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមបុគ្គលិក ០៧នាក់។ 

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!   

ដោយ ៖ សិលា


ចែករំលែក៖