ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សុខ​ ពេញ​វុធ​ ទទួលអំណោយឧបត្ថម្ភជាសំភារៈពីតំណាងធនាគារ​ CIMB ពីលោកស្រី​ ប៉ុន​ ពិសី​ ប្រធានសាខាធនាគារ​ និងជាតំណាងអគ្គនាយកធនាគារ CIMB

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង១០:០០នាទីព្រឹក លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាខណ្ឌដូនពេញ​បានអញ្ជេីញទទួលអំណោយឧបត្ថម្ភជាសំភារៈពីតំណាងធនាគារ​ CIMB ពីលោកស្រី​ ប៉ុន​ ពិសី​ ប្រធានសាខាធនាគារ​ និងជាតំណាងអគ្គនាយកធនាគារ CIMB។ 

-​ សំភារៈ​ទាំងនោះរួមមាន៖

១-ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន ៥០០តេស្ត​

២-អាល់កុល​ ចំនួន​ ១០កានធំ

៣-ម៉ាស់ ចំនួន​ ១០កេសធំ​ ស្មេី​ ៥០០ប្រអប់ ។ 

ក្នុងឱកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តថ្លៃថ្លា និងសូមជូនពរឱ្យធនាគាររបស់លោកស្រីទទួលបានជោគជ័យ​ក្នងអាជីវកម្ម​ ជៀសផុតពីជំងឺទាំងពួង។

សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៦,៦៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ ៖ ស តារា


ចែករំលែក៖