ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាខណ្ឌដូនពេញបានអញ្ជេីញទទួលអំណោយឧបត្ថម្ភជាសំភារៈពីតំណាងធនាគារ CIMB ពីលោកស្រី ប៉ុន ពិសី ប្រធានសាខាធនាគារ និងជាតំណាងអគ្គនាយកធនាគារ CIMB។
- សំភារៈទាំងនោះរួមមាន៖
១-ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន ៥០០តេស្ត
២-អាល់កុល ចំនួន ១០កានធំ
៣-ម៉ាស់ ចំនួន ១០កេសធំ ស្មេី ៥០០ប្រអប់ ។
ក្នុងឱកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តថ្លៃថ្លា និងសូមជូនពរឱ្យធនាគាររបស់លោកស្រីទទួលបានជោគជ័យក្នងអាជីវកម្ម ជៀសផុតពីជំងឺទាំងពួង។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៦,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ ៖ ស តារា