ព័ត៌មានទាន់ហេតុការណ៍៖

លោកអ្នកដែលប្រើកម្មវិធី Microsoft Azure គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញ ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យជនខិលខូចចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បាន។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, លោក Ariel Zelivansky ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Palo Alto បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់អាចចូលទៅក្នុងផ្នែកមួយចំនួនរបស់គណនីអ្នកប្រើប្រាស់ រាប់បញ្ចូលទាំងកន្លែងផ្ទុកកម្មវិធីដែលគេហៅថា containers នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការជ្រៀតចូលនេះអាចឱ្យជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ទោះបីជាពុំទាន់មានការជ្រៀតចូលតាមរយៈភាពចន្លោះប្រហោងនេះក្ដី ក្រុមហ៊ុន Microsoft បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្ដូរលេខសម្ងាត់ដើម្បីការពារគណនីរបស់ពួកគេ។ គួររំឭកផងដែរថា កាលពីចុងខែសីហា អ្នកស្រាវជ្រាវក៏បានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរទិន្នន័យរបស់អ្នកដទៃបាន៕

ដោយ៖ សិលា


ចែករំលែក៖