ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជាក់សែ្តងពីបទជួញដូរគ្រឿងញៀន។

 ករណីនេះបានកើតឡើងនៅថៃ្ងទី១១ ខែកញ្ញា ឆាំ្ន២០២១ វេលាម៉ោង២០ និង០០នាទី នៅចំណុចផ្លូវ១៣២ ក្រុម៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។    

 ជនសង្ស័យឈ្មោះ  ណុប សុីវណ្ណ ហៅ ពៅ ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរមុខរបរមិនពិតប្រាកដផ្ទះលេខ៨៥ផ្លូវរថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ៖

 – ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន២០កញ្ចប់តូច និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក NOKlA ពណ៌លឿងទុំ។

      បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ ៖ ១០៣


ចែករំលែក៖