ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា ៖ លោក Wang Yi អញ្ជើញជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការបញ្ជាក់អោយដឹងថា, នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិនដែលបានបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

លោក Wang Yi មានប្រសាសន៍ថា រដ្ឋមន្រ្តីចិននិងកម្ពុជាបានពិភាក្សាផ្ទាល់ចំនួន៣លើកមិនដល់១ឆ្នាំទោះបីជាមានវិបត្តិជំងឺវីរុសកូវីដ-១៩ក៏ដោយ នេះបានបង្ហាញពីលក្ខណៈពិសេសនៃទំនាក់ទំនងទាំងពីរប្រទេសនិងលក្ខណៈសំខាន់នៃកិច្ចសហប្រតិបត្តិការទាំងពីរប្រទេស។ មិត្តភាពចិន-កម្ពុជាត្រូវបានបង្កើតនិងបីបាច់ថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ និងបានឆ្លងកាត់រាល់ឧបសគ្គនិងការពិសោធន៍នៃអន្តរជាតិ។ មានភាពរឹងមាំក្លាហានចំពោះទុក្ខលំបាកផ្សេងៗ មានភាពរឹងមាំដូចផ្ទាំងសិលាចំពោះបញ្ហាប្រឈមផ្សេងៗ។ ប្រឈមមុខជាមួយស្ថានភាពជំងឺវីរុសនៃសតវត្សរ៍ ចិននិងកម្ពុជាបានរួមសុខរួមទុក្ខជួយគ្នាទៅវិញទៅមក បង្កើតបានជាបន្ទាត់ការពារប្រយុទ្ធប្រឆាំងជំងឺវីរុសដែលមានភាពរឹងមាំមិនអាចបំបែកបាន។ ស្ថិតក្នុងបរិបទដែលស្ថានភាពពិភពលោកមានការប្រែប្រួលដែលពុំធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានបដិសេធន៍ជាមួយនយោបាយអំណាចគៀបសង្កត់ ប្រឆាំងជាមួយការគំរាមកំហែង រួមគ្នាការពារយុត្តិធម៌សច្ចធម៌អន្តរជាតិនិងផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាមិត្តល្អដែលជឿទុកចិត្តគ្នាទៅវិញទៅមកកម្រិតខ្ពស់និងជាសហគមន៍វាសនារួម ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិ គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច គាំទ្រកម្ពុជាដែលបានរួមចំណែកកាន់តែច្រើននិងអត្ថប្រយោជន៍សំខាន់នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។

លោក Wang Yi បញ្ជាក់ថាឆ្នាំ២០២១នេះគឺជាខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ លោក Xi Jinping អគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្ញើសារអបអរសាទរទៅវិញទៅមក ផ្តល់ជាការណែនាំយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការអនុវត្តកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស បង្កើតកិច្ចសហប្រតិបត្តិការប្រាស្រ័យទាក់ទងគ្នាលើគ្រប់វិស័យដោយផ្អែកលើផែនការសកម្មភាពសហគមន៍វាសនារួមរវាងចិននិងកម្ពុជា លើកកម្ពស់ការអភិវឌ្ឍន៍កម្រិតខ្ពស់សម្រាប់ទំនាក់ទំនងទ្វេភាគី។

ស្ថានទូតចិនប្រចាំកម្ពុជា បានបន្តថា, លោក Wang Yi បានបន្តទៀតថា ភាគីចិននឹងបន្តផ្តល់វ៉ាក់សាំងនិងការគាំទ្រជាសម្ភារៈទប់ស្កាត់ជូនដល់កម្ពុជា ពង្រីកការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់កម្ពុជា ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃការធ្វើឧស្សាហូបនីយកម្មក្នុងប្រទេសកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរកែលម្អសេដ្ឋកិច្ច។ សង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជានឹងចូលជាធរមាននិងទទួលបានផលប្រយោជន៍ក្នុងពេលឆាប់ៗនេះ ជួយជាកម្លាំងក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ភាគីទាំងពីរអាចពន្លឿនការកសាងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឱ្យពង្រីកទៅជាតំបន់វិនិយោគឧស្សាហកម្មដែលបម្រើអនុតំបន់។ ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាដើម្បីពន្លឿនការផ្ទៀងផ្ទាត់នៃ“របៀងថ្មីផ្លូវគោកនិងផ្លូវសមុទ្រ”និងក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឡានឆាង-មេគង្គដែលហូរកាត់ ជំរុញទំនាក់ទំនងចិន-អាស៊ានថែមកម្រិតថ្មីមួយទៀត។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ថ្លែងអំរគុណរដ្ឋាភិបាលចិនតែងផ្តល់ការយកចិត្តទុកដាក់រៀបចំយ៉ាងម៉ត់ចត់ចំពោះព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។ វាយតម្លៃខ្ពស់ចំពោះការគាំទ្ររយៈពេលវែងរបស់ភាគីចិនជូនចំពោះកម្ពុជាដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ បានផ្តល់ការជួយដ៏មានតម្លៃដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជានិងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ចិនក្នុងការគ្រប់គ្រងជំងឺវីរុស រួមចំណែកក្នុងការដឹកនាំសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសលើឆាកអន្តជាតិ និងរួមកម្លាំងជាមួយភាគីចិនកសាងសហគមន៍វាសនារួមរវាងប្រទេសទាំងពីរ ពង្រឹងចំណងមិត្តភាពកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ភាគីកម្ពុជានឹងគោរពតាមគោលការណ៍ចិនតែមួយ

ហើយឈរជាមួយភាគីចិនលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់ចិនដូចជាតៃវ៉ាន់ ហុងកុង និងស៊ីនជាំងជាដើម។ សង្ឃឹមថាភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការអនុវត្តច្បាប់ តំបន់ វប្បធម៌ការពារជាតិ និងសន្តិសុខ ព្រមទាំងកសាងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុក្លាយជាគំរូផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះក្រោមក្របខ័ណ្ឌ“ខ្សែក្រវាត់និងផ្លូវ”។ ភាគីកម្ពុជាគាំទ្រការស្វែងរកប្រភពដើមនៃជំងឺវីរុសតាមបែបវិទ្យាសាស្ត្រ ប្រឆាំងនឹងទង្វើយកការស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយ។ គាំទ្រពេញទំហឹងចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិជាមូលដ្ឋានគ្រិះ គាំទ្រពហុភាគីនិយម និងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាអន្តរជាតិនិងតំបន់ដែលជាការចាប់អារម្មណ៍រួម៕

王毅同柬埔寨副首相兼外交大臣布拉索昆举行会谈

当地时间2021年9月12日,对柬埔寨进行正式访问的国务委员兼外长王毅同柬副首相兼外交大臣布拉索昆举行会谈。

王毅表示,中柬外长在不到一年时间内克服疫情影响三次面对面交流,充分体现了两国关系的特殊性和两国合作的重要性。两国老一辈领导人共同缔造和亲手培育的中柬友谊历经国际风云考验,在各种困难面前坚不可摧,在各种挑战面前稳如磐石。面对世纪疫情,中柬同舟共济、互施援手,构筑起牢不可破的抗疫防线。应对百年变局,两国共同拒绝强权政治,同霸凌行径斗争,携手捍卫国际公平正义和发展中国家共同利益。作为高度互信的好朋友、休戚相关的命运共同体,中方将继续坚定支持柬方维护国家主权和民族尊严,坚定支持柬方战胜疫情、发展经济,坚定支持柬方在国际地区舞台发挥更加积极和重要的作用。

王毅指出,今年是中国共产党百年华诞,也是柬埔寨人民党成立70周年,习近平总书记和洪森主席互致贺信,为中柬全面战略合作伙伴关系发展提供战略引领。中方愿同柬方落实好两国领导人共识,以中柬命运共同体行动计划为主线,统筹开展各领域交往合作,推动双边关系持续高水平发展。

王毅表示,中方将继续为柬抗击疫情提供疫苗和物资支持,扩大进口柬优势农产品,推动柬工业化持续发展,实现经济转型升级。希中柬自贸协定早生效、早受益,为柬恢复经济提供助力。双方可加快推进西哈努克港经济特区建设,以点带面建设辐射次区域的产业投资集群。中方愿同柬方一道加快“陆海贸易新通道”与澜湄流域经济发展带对接,推动中国东盟关系迈上新台阶。

布拉索昆祝贺中国共产党百年华诞,感谢中国政府为西哈莫尼国王和莫尼列太后在华查体提供周到照料,赞赏中方长期以来支持柬走符合自身国情的发展道路,为柬抗击疫情、发展经济提供宝贵帮助。表示柬方高度评价中方成功控制疫情、为国际抗疫合作发挥领导作用,致力于同中方一道打造柬中命运共同体,加强柬中铁杆友谊和全方位合作。柬方将恪守一个中国原则,在涉台、涉港、涉疆等涉及中国内政的问题上坚定同中方站在一起。希双方进一步加强经贸、投资、执法、地方、人文、国防、安全等领域交流合作,将西港经济特区建设成为“一带一路”框架下互利共赢的标杆。柬方支持科学溯源,反对溯源政治化,坚定支持以国际法为基础的国际秩序,坚定支持多边主义,坚定支持发展东盟中国关系。

双方还就共同关心的国际和地区问题深入交换了意见。៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖