ព័ត៌មានទាន់ហេតុការណ៍៖

Schwartzman ឈ្នះគូប្រកួតក្នុងការប្រកួតបើកឆាកវគ្គជម្រុះព្រឹត្តិការណ៍វាយតឺន្នីស Davis Cup

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអាហ្សង់ទីន Diego Schwartzman បានបង្ហាញពីភាពភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាករបស់គាត់វគ្គជម្រុះ Davis Cup ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យដោយបានយកឈ្នះលើកីឡាករសញ្ជាតិបេឡារុស។

កីឡាករលេខ១៥ពិភពលោករូបនេះបានចាញ់កីឡាករវ័យក្មេង DaniilOstapenkov នៅក្នុងការប្រកួតបើកឆាកកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានយកឈ្នះឡើងវិញកាលពីថ្ងៃអាទិត្យដោយផ្តួលកីឡាករ Alexander Zgirovsky ក្នុងលទ្ធផល ៦-១និង៦-២ ។

ឥឡូវនេះជនជាតិអាមេរិកខាងត្បូង Diego Schwartzman នឹងបន្តឆ្ពោះទៅវគ្គជម្រុះនៅខែកុម្ភៈដោយសង្ឃឹមថានឹងបានកៅអីរបស់ពួកគេនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ២០២២ ដោយបានបង្ហាញខ្លួននៅក្នុងការប្រកួតលើកដំបូងនៅឆ្នាំ២០១៩ ។

Schwartzman បាននិយាយថា “ខ្ញុំមិនដឹងថា វាជាការសងសឹកទេ ព្រោះវាមិនបានលុបអ្វីដែលបានកើតឡើងចំពោះខ្ញុំកាលពីថ្ងៃសៅរ៍ ប៉ុន្តែខ្ញុំរីករាយនឹងឈ្នះពិន្ទុចុងក្រោយ”។

ការប្រកួតដណ្តើមពានរង្វាន់ Davis Cup ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីត, ទីក្រុងទូរីន និងទីក្រុងអ៊ីនប្រ៊ូកនៅខែវិច្ឆិកាខាងមុខនេះដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅឆ្នាំ២០២២។ ក្រុមចំនួន១៦ផ្សេងទៀតនឹងចូលទៅក្នុងវគ្គជម្រុះរួមជាមួយក្រុមដែលវិវត្តពីក្រុមឈរចំណាត់ថ្នាក់ពិភពលោកលេខ១ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖