ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ធ្វើ​ពិធីប្រគល់​ និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនឯកជន

ចែករំលែក៖

ភ្នំពេញ៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ លោករួមជាមួយនិងភរិយា បានចូលរួមពិធីប្រគល់​ និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក ដែលមានលោក HUANG QIYUAN អគ្គនាយកក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក និងលោកស្រី LU JINGYI ព្រមទាំងឯកឧត្តម ឯក មនោសែន ប្រធានក្រុមប្រឹក្សាភិបាល សមាគម CAMBOSINO និងលោកស្រី​ និងលោក ហេង ហាក់ម៉ុង គណៈប្រតិបត្តិសមាគម CAMBOSINO និងលោកជំទាវ ។

អំណោយសប្បុរសធម៌របស់ក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក រួមមាន ៖ អាវការពារពេទ្យ ចំនួន ១០០ ០០០អាវ, ម៉ាសការពារ ចំនួន ៣០ ០០០ម៉ាស, អង្ករ ចំនួន ៣ ០០០គីឡូក្រាម, មីកញ្ចប់ ចំនួន ៦០០កេស, ភេសជ្ជៈ ចំនួន ៦០០កេស និងទឹកស៊ីអ៊ីវ ចំនួន ៦០០យួរ ។

ជាមួយគ្នានេះ​ លោក​ ស​ សុខា​ និងភរិយា ព្រមទាំងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង គ្រុប ឯ.ក ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លា សម្រាប់យើងខ្ញុំបន្តចែកជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព។

បន្ថែមពីនេះ​ លោករដ្ឋលេខាធិការ​ ក៏សូមគោរពជូនពរ លោក លោកស្រី និងក្រុមហ៊ុនទាំងមូល សូមទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖