ក្រោយពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចដឹកនាំប្រទេសអាហ្វហ្គានីស្ថានវិញ សហគមន៍អន្តរជាតិបានបង្ហាញក្តីព្រួញបារម្ភយ៉ាងខ្លាំងពីការគ្រប់គ្រងដ៏តឹងតែង ដូចកាលពីមុន ។ នៅពេលនេះ មេដឹកនាំតាលីបង់បានប្រកាសថា នឹងដំណើការច្បាប់ធ្វើទារុណកម្ម កាត់ដៃកាត់ជើងដល់អ្នកទោស។
លោក Mullah Nooruddin Turabi ដែលមានភាពល្បីល្បាញថា «មនុស្សភ្នែកមួយ» ធ្លាប់កាន់តំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោយក្រុមតាលីបង់ឡើងកាន់អំណាចនៅឆ្នាំ១៩៩៦ ធ្លាប់កាន់តំណែងក្រសួងឃោសនានៃគុណធម៌ និងទប់ស្កាត់អំពើអាក្រក់” និងត្រូវបានគេស្គាល់ផងដែរថាជា«ក្រសួងលើកតម្កើងអំពើល្អនិងការដាក់ទណ្ឌកម្មអំពើអាក្រក់» ឬហៅថា«ប៉ូលិសសាសនា» បានប្រកាសថានឹងអនុវត្តច្បាប់ដាក់ទណ្ឌកម្មជាថ្មីឡើងវិញ។
លោក Mullah Nooruddin Turabi ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកបង្កើតក្រុមតាលីបង់ ពិការភ្នែកម្ខាង និងបាក់ជើងម្ខាងនៅក្នុងសង្គ្រាមជាមួយទាហានសហភាពសូវៀតក្នុងអំឡុងឆ្នាំ១៩៨០។ បច្ចុប្បន្នលោកកាន់តំណែងគ្រប់គ្រងមន្ទីរឃុំឃាំងនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន។
លោក Mullah Nooruddin Turabi ជាបុគ្គលគាំទ្រច្បាប់តឹងតែងបំផុត។ លោកបានបញ្ជាក់ថា ការកាត់ដៃ(Cutting off of hands)គឺជារឿងចាំបាច់បំផុតដើម្បី គំរាមកំហែងដល់អ្នកក្រោយកំុឲ្យធ្វើខុស។ ភាគច្រើនច្បាប់ខាងលើបានអនុវត្តទៅលើអ្នកលួចប្លន់ដើម្បីឲ្យរាងចាល និងគំរាមកំហែងដល់អ្នកផ្សេង៕
ដោយ៖ធីរីណា(រូបថត៖ AP)