ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯក US Open កីឡាការិនី Emma Raducanu ផ្តល់កិត្តិយសចូលរួមកម្មវិធី Indian Wells

ចែករំលែក៖

ម្ចាស់ជើងឯកពានរង្វាន់ US Open របស់ចក្រភពអង់គ្លេស កីឡាការិនីEmma Raducanu ត្រូវបានផ្តល់ជូននូវនិមិត្តរូបចូលក្នុងការប្រកួតកម្មវិធីIndian Wells។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ។

ការចូលរួមប្រកួតនេះនឹងក្លាយជាការប្រកួតលើកដំបូងរបស់កីឡាការិនីវ័យ១៨ឆ្នាំចាប់តាំងពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងនៅទីក្រុងញូវយ៉កកាលពីដើមខែនេះ។

ថ្វីត្បិតតែឥឡូវនេះនាងជាប់ចំណាត់ថ្នាក់លេខ២២នៅលើពិភពលោកក៏ដោយក៏បញ្ជីឈ្មោះសម្រាប់ការប្រកួតកម្មវិធីវាយតឺន្នីស Indian Wells ត្រូវបានបោះពុម្ពផ្សាយក្នុងកម្មវិធី US Open នៅពេលដែលនាងស្ថិតនៅកីឡាការិនីកំពូលទាំង១០០ ។

ការប្រកួតដែលជាការប្រកួតដ៏ធំបំផុតមួយនៅខាងក្រៅកម្មវិធី Grand Slams នឹងប្រព្រឹត្តទៅនៅរដ្ឋកាលីហ្វ័រញ៉ាចាប់ពីថ្ងៃទី៤-១៧ ខែតុលា។Raducanu ក៏បានចូលរួមការប្រកួតនៅប្រទេសរុស្ស៊ី និងរ៉ូម៉ានីកាលពីខែតុលាផងដែរ ហើយនាងនៅតែអាចមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រ WTA ចុងឆ្នាំនៅ Guadalajara ។

បច្ចុប្បន្ន Raducanu ស្ថិតនៅលេខ១៤ក្នុងការប្រណាំងប្រជែងដើម្បីឈានដល់ព្រឹត្តិការណ៍នេះដោយត្រូវការតែ៤០០ពិន្ទុប៉ុណ្ណោះដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ និងមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រជែងយកតំណែងជាកីឡាការិនីកំពូលរបស់ពិភពលោក។ ចំណែកកីឡាការិនី Ashleigh Barty ឈរ១មួយរបស់ពិភពលោកបានដកខ្លួនចេញពីកម្មវិធីIndian Wells កាលពីដើមសប្តាហ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖