ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ស្មារតីរបស់ CICA នៅតែរឹងមាំ ទោះបីពិភពលោកបានជួបប្រទះបញ្ហាស្មុគស្មាញច្រើនក្តីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងថា, ស្មារតីរបស់ CICA នៅតែរឹងមាំ ទោះបីពិភពលោកបានជួបប្រទះបញ្ហាស្មុគស្មាញច្រើនក្តីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ! 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបន្តទៀតថា,  ឆ្នាំនេះ ទោះបីខ្ញុំមិនអាចចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានីនួ-ស៊ុលតង់ ប្រទេសកាហ្សាក់ស្ថាន ខ្ញុំពិតជារីករាយដែលបានជួបគណៈប្រតិភូទាំងអស់ រួមទាំងអ្នកសង្កេតការណ៍របស់ CICA តាមប្រព័ន្ធវីដេអូកាលពីថ្ងៃមុន។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា, ស្មារតីរបស់ CICA នៅតែរឹងមាំ ទោះបីពិភពលោកបានជួបប្រទះបញ្ហាស្មុគស្មាញច្រើនក្តីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជាចូលជាសមាជិករបស់ CICA តាំងពីឆ្នាំ២០១១មក ក៏ព្រោះតែយើងមានទំនុកចិត្តលើពហុភាគីនិយម។ មកទល់សព្វថ្ងៃនេះ មិនមានអ្វីប្រែប្រួលទេ  យើងនៅតែបន្តគាំទ្រ និងផ្តល់សារៈសំខាន់ដល់ពហុភាគីនិយមដើម្បីផលប្រយោជន៍រួម៕

ដោយ ៖ សិលា


ចែករំលែក៖