ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាងលោក៣នាក់អោយចុះទៅសួរសុខទុក មន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺចំនួន០២រូប និងនាំយកបច័្ចយចូលរួមបុណ្យសពកូនរបស់ប្រជាការពារ០១រូប នៅព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ។
តំណាងទាំង៣នាក់នោះរួមមាន ៖
*១-បានចាត់ឲ្យ លោកវរសេនីយ៍ឯក សែម សាន នាយការិយាល័យផ្សព្វផ្សាយអប់រំ ចុះសួរសុខទុក លោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង នាយរងផ្នែក កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ។
*២-បានចាត់ឲ្យ លោករវសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៉ីបអង្កេតនិងអនុវត្តនីតិវិធី ចុះសួរសុខទុក លោកស្រីអនុសេនីយ៍ឯក ស៊ុំ សុផាន់ណា នាយរងផ្នែក កំពុងសម្រាកលំហែមាតុភាព ។
*៣-ចាត់ឲ្យលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម នាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគមួយចំនួន ចូលបច្ច័យបុណ្យសពកូនប្រជាការពារមួយរូប នៅឃុំគៀនជ្រៃ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យ តំណាងនាំយកអំណោយដ៍ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ដេីម្បី ជួយសម្រួលបន្ទុកគ្រួសារលេីការចំណាយផ្សេងៗ ។ សរុបថវិកាទាំងអស់គឺចំនួន ១,៦៨០,០០០ រៀល ៕
ដោយ៖ វណ្ណៈ