ព័ត៌មានទាន់ហេតុការណ៍៖

ក្តុកក្តួលក្នុងពិធីចែកផ្លូវគ្នាជាមួយ លោកស្រី Angela Merkel នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប

ចែករំលែក៖

លោកស្រីAngela Merkel ត្រូវបានគេកោតសរសើរថា ជា«Tour Eiffel»របស់អឺរ៉ុប នៅក្នុងកិច្ចប្រជុំជាប្រចាំលើកទី១០៧ និងជាលើកចុងក្រោយបង្អស់របស់លោកស្រី ។

បើទោះបីលោកស្រី Angela Merkel នៅកាន់តំណែងជាអធិការបតីអាល្លឺម៉ង់ ហើយក៏ជាការជួបមុខគ្នាលើកចុងក្រោយជាមួយប្រមុខដឹកនាំអឺរ៉ុប ។ បណ្តាមេដឹកនាំបានចូលរួមកម្មវិធីចែកផ្លូវគ្នាក្រោយកិច្ចប្រជុំលើកទី១០៧ ។
នៅក្នុងពិធីនោះដែរ ប្រធានក្រុមប្រឹក្សា (EU) លោក Charles Michel បានបញ្ជាក់ថា លោកស្រី Merkel គឺ«ជាបង្គោលតំណាង» ហើយនៅពេលខាងមុខ រាល់កិច្ចប្រជុំមិនមានលោកស្រី គឺមិនខុសអ្វីពីទីក្រុង រ៉ូម មិនមានបុរីវ៉ាទីកង់ ឬទីក្រុងប៉ារីសមិនមានTour Eiffel អ៊ីចឹងដែរ ដោយលោកស្រីបានក្លាយទៅជាតំណាងរបស់អឺរ៉ុបក្នុងរយៈពេល១៦ឆ្នាំដែលលោកស្រីកាន់តំណែង។
លោក Charles Michel បញ្ជាក់ទៀតថា «ស្មារតីនិងបទពិសោធន៍របស់លោកស្រី Merkel នឹងនៅជាមួយយើងរហូត លោកស្រីនឹងមិនចាកចេញពីយើងឡើយ»។
ចំណែកនាយករដ្ឋមន្ត្រី Luxembourg លោក Xavier Bettel ក៏បានលើកសរសើរលោកស្រី ដោយបានបញ្ជាក់ថា «លោកស្រីMerkel គឺជាអ្នកសម្របសម្រួលដ៏ល្អបំផុត។ ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអូបាម៉ា ក៏បានផ្ញើលិខិតជូនពរលោកស្រីផងដែរ។ លោកស្រី Merkel ទទួលបានកាដូជាច្រើនពីមេដឹកនាំអឺរ៉ុប៕ ដោយ៖ធីរីណា

រូបថត៖Reuters

រូបថត៖AP

 


ចែករំលែក៖