ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំលោកនាយរងការិយាល័យ-លោកនាយផ្នែក និងមន្ត្រីជំនាញចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ធ្វេីការហ្វឹកហាត់អំពីវិធីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកេីតឡេីង។
ដោយនៅក្នុងនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានណែនាំដល់កងកម្លាំងជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ជាពិសេស នៅពេលដែលប្រជាពលរដ្ឋជាប់នៅក្នុងផ្ទះ-សណ្ឋាគារ-អាគារខុនដូរ ដែលត្រូវប្រេីប្រាស់ឧបករណ៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដូចជាប្រេី ឧបករណ៍កាត់ដែកទ្វារនៅពេលដែលជាប់សោ ដោយនៅក្នុងនោះ ក៏មានការបំពាក់បំពង់ខ្យល់អុកស៉ីសែន ដែលហៅកាត់ថា SCBA ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់នៅខាងក្នុងមិនអាចចេញរួច។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានផ្តាំផ្ញេីរដល់មន្ត្រូីទាំងអស់ ត្រូវតែអនុវត្តឲ្យបានល្អនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នា។
បេីសិនជាប្រជាពលរដ្ឋបានជួបគ្រោះអគ្គិភ័យកេីតឡេីងដោយប្រកាសណាមួយ សូមធ្វេីការរាយការណ៍មកកាន់លេខ 666 ពេលនោះ កម្លាំងជំនាញរបស់យេីងនឹងចេញជួយសង្គ្រោះភ្លាមៗផងដែរ៕
ដោយ៖សហការី