ព័ត៌មានទាន់ហេតុការណ៍៖

ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតកាប់ប្រជាការពាររបួសម្នាក់ត្រូវពលរដ្ឋព្រួតវាយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋនិងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់បណ្តាលឱ្យរបួសម្នាក់ទេីបធ្វេីឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសធ្ងន់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ២៧១​ កែងផ្លូវេខ១៨២​ ក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋនិងអ្នកដំណេីរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល​ ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លាបានចុះអន្តរាគមន៍ឃាត់ខ្លួនតែត្រូវជននោះកាប់ប្រហារបណ្តាលឱ្យរងរបួសម្នាក់​ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាព្រួតដេញវាយវិញរងរបួសធ្ងន់។ 

សមត្ថកិច្ចបញ្ជាក់ថា​ បុរសបង្កហេតុខាងលេី​ ជាមនុស្សអនាថា​ ដោយសារតែប្រេីប្រាស់សារធាតុញៀនដល់កម្រិតទេីបលែងស្គាល់ល្អអាក្រក់​ ខុសនិងត្រូវបែបនេះ។

ក្រោយកេីតហេតុប្រជាការពារដែលរងរបួសរួមទាំងជនបង្កដែលត្រូវពលរដ្ឋព្រួតវាយឱ្យរបួសដែលនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖