ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចាប់បង្ខំ​រំលោភ​សេពសន្ថវ:កូនស្រី​ប្រពន្ធចុងបាន​ចំនួន ២ លើក ទើបបែកធ្លាយរឿងត្រូវនគរបាលចាប់ឃុំខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ឪពុកចុងគម្រក់ បានចាប់កូនស្រីប្តីដើមរបស់ប្រពន្ធរំលោភសេពសន្ថវ:ដល់ទៅ២លើកទើបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ស្រែ​របង ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​ម្នាក់ឈ្មោះ ឈន់ ឈី អាយុ​៥៤​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ស្រែ​របង ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវជា​ឪឪពុកចុងក្មេងស្រីរងគ្រោឈ្មោះ ស​.​ន​.​ស អាយុ​១១​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ ឃុំ ជាមួយនឹង​ជនសង្ស័យ​។​

 ប្ប្រភពដដែលបានឲ្យដឹងថា នៅ​ឆ្នាំ​២០១១ ឈ្មោះ ទិ​ត សា​រ៉ា​យ ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​របង ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ បាន​លែងលះ ប្តី​ដើម ហើយ​មានកូន​ប្រុស ចំនួន ២​នាក់ និង​កូនស្រី ១​នាក់ ។​

  ​ក្រោយ​លែងលះ​ហើយ គាត់​បាន​យកប្តី​ចុង ឈ្មោះ ឈន់ ឈី ខាងលើ  ជា​ប្តី​ប្រពន្ធ ដោយយកជនរងគ្រោះ ឈ្មោះ ស​.​ន​.​ស មាន​អាយុ ១១​ឆ្នាំ មករស់នៅជាមួយ។​

​លុះ​មកដល់​ដើមខែ​តុលា ឆ្នាំ​២០២១ ជនសង្ស័យ ក៏បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ចាប់ បង្ខំ​រំលោភ ជនរងគ្រោះ បានសម្រេច​ចំនួន ១ លើក នៅលើផ្ទះ​របស់ខ្លួន​។ ក្រោយ​ចាប់ រំលោភ​រួច ជនសង្ស័យ បាន​គំរាម​ជនរងគ្រោះ មិន​ឲ្យ​ប្រាប់​អ្នកណា បើសិនជា​ហ៊ាន ប្រាប់​អ្នកណា ខ្លូនគេនឹង​សម្លាប់​ជន រងគ្រោះ ចោចោម្លោះហើយទើបជនរងគ្រោះ បាន​លាក់​រឿង​ខាងលើ មិនឲ្យម្តាយដឹង​ឡើយ ។​

  ​ក្រោយមកទៀត នៅ​ខែតុលា​នោះ ជនសង្ស័យ បាន​ចាប់រំលោភ ជនរងគ្រោះ​ម្តងទៀត នៅ​ចំណុច ទ្រុងមាន់ ក្រោយ​ផ្ទះ​។ នៅពេល​ចាប់រំលោភ​រួច ជនសង្ស័យ នៅតែ​គំរាម មិន​ឲ្យ​ប្រាប់​អ្នកណា និង​គំរាម​សម្លាប់​ដដែល​ ។ លុះ​មកដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ការភ័យខ្លាច ក្រែង​ឪពុកចុង ចាប់រំលោភ​ទៀត នាង​ក៏​យក​រឿងនេះ ទៅប្រាប់​ម្តាយ​របស់ខ្លួន​។ ពេលបានដឹងរឿងម្តាយ​កើតទុក្ខ​មិន​សុខចិត្ត ក៏បាន​មកប្តឹង​សមត្ថកិច្ច​ចាប់ខ្លួនតែម្តង ។ 

  ​ជនសង្ស័យ ឈ្មោះ ឈន់ ឈី បាន​សារភាពថា ខ្លួន​ពិតជា បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់ ពិតប្រាកដ​មែន ដោយ​គាត់​បាន​រៀបរាប់ថា គាត់​បាន​ចាប់រំលោភ​ចំនួន ២ លើក ប៉ុន្តែ​មិនបាន​សម្រេច​កាម​នោះទេ ដោយ មូលហេតុ សុខភាព​ផ្លូវភេទ​របស់គាត់​ខ្សោយ ​។

 ក្រោយទទួលការសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖