ព័ត៌មានទាន់ហេតុការណ៍៖

ស.អ.ក ខេត្តកំពង់ចាម​ នាំយកថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធ២គ្រួសារ​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ លោកវរសេនីយ៍ឯក ប៉ាក ជាតិ ប្រធានគណៈកម្មាធិការ ស.អ.ក ស្រុកស្រីសន្ធរ និងសមាជិកសមាជិកាពាក់ព័ន្ធ តំណាង​ឱ្យលោក​ឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណ:កម្មាធិការ ស.អ.ក ខេត្តកំពង់ចាមបាននាំយកថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធ២គ្រួសារ​ ធ្វើ​ឡើង​នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១​   

គ្រួសារ​ទី១​ សពឈ្មោះ ពេញ ពឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខសញ្ញាជនពិការ (យោធា) អត្តលេខ HA97000272 នៅភូមិផ្ទះកណ្តាលលើ  ឃុំផ្ទះកណ្តាល  ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម​ ថវិកាចំនួន៤,០០០,០០០៛ (បួនលានរៀល)​ ។ 

    គ្រួសារ​ទី២​ សមាជិកអតីតយុទ្ឋជនកម្ពុជា ទទួលមរណ:ភាព នៅស្រុកកំពង់សៀមឈ្មោះ អ៊ិច សួសសតវត្ស ភេទប្រុស អាយុ៦៥ឆ្នាំ មុខសញ្ញានិវត្តន៍ជន (នគរ​បាល) អត្តលេខ: RB02000066 ។ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃចក្រី ឃុំអូរ​ស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទទួលមរណ:ភាពដោយរោគាពាធ នៅគេហដ្ឋានសព ភូមិ-ឃុំខាងលើ។

ពេលនេះខាង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុងរៀបចំឯកសារ ដើម្បីបើកប្រាក់បេឡាមរណៈសង្រ្គោះផ្ដល់ ជូនគ្រួសារសព ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖