ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ផ្សារដែកធ្លាក់កម្ទេចធូក បង្កជាអគ្គិភ័យឆាបឆេះហាងបាបារាំង មួយកន្លែង ក្រោយពីសមត្ថកិច្ចអន្តរាគមន៍ប្រើប្រាស់រថយន្ត ៦គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចធូកបង្កជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡេីយ។ 

ហេតុការណ៍​គ្រោះ​អគ្គិភ័យនេះ​ បានកេីតឡេីងនៅវេលាម៉ោង​ ១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ៦គ្រឿង។ 

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានឲ្យដឹងថា​ ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ម្ចាស់ហាង Amazing។

លោកបានបន្តទៀតថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង​ ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន​ ៤គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៤ឡាន​ និងរថយន្តក្រុមហ៊ុន​ OCIC ទីក្រុងកោះពេជ្រ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​។

លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលេីនេះ​ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារពិដានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង​ ១១៖០០នាទីនាថ្ងៃខែដដែល។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលមកពីការ​ ផ្សារដែកបង្កជាអគ្គិភ័យ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖