ព័ត៌មានទាន់ហេតុការណ៍៖

ឆេះប្រអប់ភ្លើងក្នុងអគារ​ដាយមិនធ្វីនថោវើ ពីជាន់ទី១៦ដល់ជាន់ទី៣១អស់ទាំងស្រុង​ និងបណ្ដាលឱ្យមនុស្សរបួសស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ទាំងអាជ្ញាធរមូលដ្ឋាន​ទាំងសមត្ថកិច្ចជំនាញ ខណៈដែលអគ្គិភ័យបានឆាបឆេះប្រអប់ភ្លេីងនៅក្នុងអគារចាប់ពីជាន់ទី១៦​ ដល់ជាន់ទី៣១​ នៅវេលាម៉ោង​៥​ និង១៥នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៧​ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅអគារ​ ដាយមិនធ្វីនថោវើ ជាប់ផ្លូវបេតុង ក្នុងក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រាជធានីភ្នំពេញ។

     សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់អគារឈ្មោះ​ ដា បូរ៉ាពេជ្រ ភេទស្រី អាយុ៤២ឆ្នាំ ហើយអគារដែលឆេះជាប្រភេទសំណង់​ថ្មបេតុង មានទំហំ៧០ម៉ែត្រ x ១០០ម៉ែត្រ កម្ពស់៣២ជាន់ បានខូចខាតសម្ភារ ប្រអប់ភ្លើងពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។  ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត​ ។ 

    សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យរបួស​មនុស្ស​ចំនួន៣នាក់ (ក្មេងប្រុសម្នាក់, ក្មេងស្រីម្នាក់ និងស្រ្តីម្នាក់) ដោយពុំទាន់បានស្គាល់ឈ្មោះនោះទេ ។

    ក្នុងប្រតិបត្តិការខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ បង្ការ​ និងសង្គ្រោះអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ ក៏ប៉ុន្តែមិនបានប្រេីប្រាស់នោះទេ​ ដោយសារសមត្ថកិច្ចជំនាញបានឡេីងទៅវាយកញ្ចក់បង្អួចឲ្យចំហ ក៏រលត់ទៅវិញនៅម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖