ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកKIAបេីកបុករថយន្តកុងតឺន័រពីក្រោយរួចបន្តទៅបុកម៉ូតូមួយគ្រឿងនិងបង្គោលភ្លេីងមួយដេីមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតបានបេីករថយន្តក្នុងល្បឿនយ៉ាងលឿនធ្វើឱ្យរេចង្កូតទៅបុករថយន្តកុងតឺន័រពីក្រោយរួចបន្តទៅបុកម៉ូតូវីវ៉ាមួយគ្រឿងហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លេីងមួយដេីមទៀតរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខធនាគារABA តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកKIA ពណ៌ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ2AG-9574 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែបុករថយន្តកុងតឺន័រពីក្រោយហេីយបានរេចង្កូតមកខាងស្តាំដៃក៏បន្តទៅបុកម៉ូតូវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AY-2480 ដែលកំពុងឈប់នៅចិញ្ចេីមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ ហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់ ឯរថយន្តខូចខ្ទេចផ្នែកខាងមុខទាំងស្រុង និងបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ចំណែកអ្នករួមដំណើររងរបួសស្រាល។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖