ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជសារ របស់​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ផ្ញើ​ជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា

ជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌

ឯកឧត្តម

ខ្ញុំ សូមអរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតថ្វាយសព្ទសាធុការពរជ័យ របស់ឯកឧត្តម នៅក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ព្រមទាំងផ្តល់យុត្តិធម៌ដល់ ខ្ញុំ ក្នុង ការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

សូមជូនពរ ឯកឧត្តម ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅ ក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ និងទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖