ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៩ ខែសីហា ឆ្នាំ២០២២នេះថា៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែសីហាម្សិលមិញនេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់) , ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ ,ប្រើប្រាស់ ៧ករណី ឃាត់ ២៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនឹង ១៥៤៣,៣៧ក្រាម និង២កញ្ចប់តូច។
លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ០,១៣ក្រាម ។
២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ០ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ០,១២ក្រាម ។
៣ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៤ / កំពង់ចាម ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ។
៥ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម ។
៦ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៦ក្រាម និង២កញ្ចប់តូច ។
៧ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៤,០៥ក្រាម ។
៨ / រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៥ក្រាម ។
៩ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,១៨ក្រាម ។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥១៨,៨០ក្រាម ។
២ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៣៥ក្រាម ៕ដោយ៖ស តារា
រូបភាព៖ ឯកសារ