ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់​ ក្នុង​ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី៨ សីហាម្សិលមិញនេះ!

ចែករំលែក៖

 ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែសីហាម្សិលមិញនេះ​ ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់) , ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់​ ,ប្រើប្រាស់ ៧ករណី ឃាត់ ២៤នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនឹង​ ១៥៤៣,៣៧ក្រាម និង២កញ្ចប់តូច។

លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព 

១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ០,១៣ក្រាម ។

២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ០ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ០,១២ក្រាម ។

៣ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៤ / កំពង់ចាម ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ។

៥ / កំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម ។

៦ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៦ក្រាម និង២កញ្ចប់តូច ។

៧ / កោះកុង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៤,០៥ក្រាម ។

៨ / រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩៥ក្រាម ។

៩ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,១៨ក្រាម ។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៥១៨,៨០ក្រាម ។

២ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៣៥ក្រាម ៕ដោយ​៖ស​ តារា​

រូបភាព៖ ឯកសារ


ចែករំលែក៖