កីឡាករវ័យជ្រេ Edinson Cavani ជិតចូលរួមជាមួយនឹងក្លិប Boca Juniors ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្សង់ទីន។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កីឡាករវ័យ៣៥ឆ្នាំរូបនេះដែលបច្ចុប្បន្នគ្មានក្លិបបន្ទាប់ពីចែកផ្លូវជាមួយក្លិប Manchester United កាលពីខែមុនត្រូវបានផ្តល់ជូនកិច្ចសន្យាដែលមានរហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ក្លិបBoca កំពុងស្វែងរកការពន្លឿនការចរចាក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមុនពេលផុតកំណត់នៃការផ្ទេររបស់កាលពីថ្ងៃទី៨ ខែសីហា។
Cavani រកបាន១៩គ្រាប់ក្នុង៥៩ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Manchester United បន្ទាប់ពីចូលរួមជាមួយក្លិបពី Paris Saint-Germain ក្នុងខែតុលា ឆ្នាំ២០២០។
ព័ត៌មាននៃការវិលត្រឡប់របស់ខ្សែប្រយុទ្ធរូបនេះទៅកាន់បាល់ទាត់អាមេរិកខាងត្បូងកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានយល់ព្រមលើកិច្ចសន្យារយៈពេល៤ខែជាមួយក្លិបដើមរបស់គាត់ Nacional។ កីឡាករទាំងពីរមានគោលបំណងធានាបាននូវការប្រកួតជាទៀងទាត់ ខណៈដែលក្រុមអ៊ុយរ៉ាហ្គាយបានកក់កន្លែងមួយទៅកាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២នាខែវិច្ឆិកាខាងមុខនេះ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយស្ថិតក្នុងពូល H នៃការប្រកួត World Cup ដែលនឹងត្រូវលេងនៅប្រទេសកាតាចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ២០២២ខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ xinhua.com)