ប្រទេសហុងគ្រី៖ អឺរ៉ុបមានរយៈពេលចុងក្រោយនៅថ្ងៃទី ១៥ខែកញ្ញាដើម្បីពន្យារពេលការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង ។
តាមការផ្សាយរបស់គេហទំព័រ Politico.eu នៅថ្ងៃទី៦ខែកញ្ញា រដ្ឋាភិបាលហុងគ្រី ជាថ្មីម្តងទៀតបានព្យាយាមរារាំងការដាក់ទណ្ឌកម្ម ពីសហគមន៍អឺរ៉ុបទៅលើប្រទេសរុស្ស៊ី ។ ទន្ទឹមនឹងនោះហុងគ្រីស្នើឱ្យលុបបុគ្គល៣រូបជាជនជាតិរុស្ស៊ីចេញពីបញ្ជីដាក់ទណ្ឌកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltan Kovacs បានបញ្ជាក់ថា «នៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប គឺតែងតែបន្ថែមបុគ្គល ក្រុមហ៊ុនរបស់រុស្ស៊ីជានិច្ច ការដកចេញពីបញ្ជីនោះគឺជារឿងដ៏លំបាកបំផុត។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអឺរ៉ុប បុគ្គលដែលជាប់ពាក់ព័ន្ធនោះគឺ Alisher Usmanov, Petr Aven លោក Viktor Rashnikov ។ លោក Usmanov គឺជាមហាសេដ្ឋីនៅក្នុងវិស័យវិនិយោគ ធ្លាប់ជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្នុងក្លិបបាល់ទាត់ Arsenal នៅក្នុងប្រទេសអង់គ្លេស ។ ចំណែកលោក Petr Aven ជាអ្នកជំនួញ អ្នកនយោបាយ ជាអគ្គនាយកធនាគារពាណិជ្ជកម្មរុស្ស៊ី ។ ដោយឡែកលោក Viktor Rashnikov ជាមហាសេដ្ឋីដែកថែបរបស់រុស្ស៊ី។
ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប គឺបានអាស្រ័យទៅលើថាមពលរបស់រុស្ស៊ី ដូច្នេះការដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសក្នុងតំបន់។ ទាំងនោះហើយបានជាប្រទេសមួយចំនួនព្យាយាមពិភាក្សាជាមួយរុស្ស៊ីដើម្បីផលប្រយោជន៍ជាតិ៕ ដោយ៖ ធីរីណា
រូបថត ៖ Europeelects.eu