ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីកម្រិត៦,១រុិចទ័រនិង៥,៨រុិចទ័រនៅក្នុងប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

នៅថ្ងៃទី១០ខែកញ្ញា មានករណីរញ្ជួយដីកម្រិត៦,១រុិចទ័រ ធ្វើឱ្យកក្រើកតំបន់ Papua នៃប្រទេសឥណ្ឌូនេស៊ី ។ ក្រោយមកប៉ុន្មាននាទី ក៏មានការរញ្ជួយដីលើកទីពីរ មានកម្រិត៥,៨រ៉ិចទ័រផងដែរ។ តាមការលើកឡើងរបស់ក្រុមជំនាញអាមេរិក ការរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេសុីនេះមានជំរុញ ១៥គីឡូម៉ែត្រ។

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ីបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះ Mentawai ស្ថិតនៅឆ្នេរភាគខាងលិចនៃកោះ Sumatraនៅថ្ងៃអាទិត្យនេះ ដោយមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ។
បើតាមទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ី គ្រោះរញ្ជួយដីខាងលើមានជម្រៅ ២៧គីឡូម៉ែត្រទៅក្នុងដី ខណៈគ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រមួយផ្សេងទៀតក៏ត្រូវបានគេរាយការណ៍កើតមាននៅក្នុងតំបន់ដូចគ្នានេះផងដែរ។ អាជ្ញាធរមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតផ្លូវការនៅឡើយទេ តែប្រព័ន្ធផ្សព្វផ្សាយអនឡាញមួយនៅក្នុងស្រុកបាននិយាយថាមនុស្សម្នាក់បានរងរបួស។
ឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះតែងតែជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖