ព័ត៌មានទាន់ហេតុការណ៍៖

វែលកោះហៅខ្សែបម្រើវ័យក្មេង Jordan James ចូលរួមក្រុមសម្រាប់ការប្រកួត Nations League

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រទេសវែលបានកោះហៅខ្សែបម្រើវ័យជំទង់ដែលលេងឲ្យក្លិប Birmingham City កីឡាករ Jordan James សម្រាប់ការប្រកួត Nations League របស់ពួកគេជាមួយបែលហ្ស៊ិក និងប៉ូឡូញនាថ្ងៃទី២២ និងថ្ងៃទី២៥ ខែកញ្ញានេះបន្ទាប់ពីកីឡាករ Joe Allen ដែលរងរបួស ។

Jordan James មានវ័យ១៨ឆ្នាំបានលេងឱ្យក្រុមអាយុក្រោម២០ឆ្នាំរបស់អង់គ្លេសហើយកាលពីសប្តាហ៍មុនត្រូវបានបញ្ចូលក្នុងក្រុម Wales អាយុក្រោម២១ឆ្នាំ។ លោក Robert Page គ្រូបង្វឹកជម្រើសជាតិ​វែល​បានកោះហៅ James ទៅ​ក្នុង​ក្រុម​របស់​គាត់។ ខណៈដែលរបួសសរសៃពួរបានអវត្តមាន Joe Allen និងខ្សែការពារ Ben Davies បាក់ឆ្អឹងជើងបានបង្ខំឱ្យអវត្តមានរបស់គាត់។

Allen របស់ Swansea និង Davies របស់ Tottenham បានយករបួសពេលលេងជាមួយក្លិបរបស់ពួកគេ។ Davies វ័យ២៩ឆ្នាំត្រូវបានគេរំពឹងថានឹងអវត្តមានប្រហែល៣សប្តាហ៍បន្ទាប់ពីរងរបួសរបស់គាត់ក្នុងការប្រកួត Champions League របស់ Spurs ដោយចាញ់ Sporting Lisbon ។

ចំណែក Allen បាន​ចូល​លេង​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ៣-០ នៅក្របខ័ណ្ឌChampionship របស់ Swansea លើ Hull កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ។ក្រុមវែលនឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បែលហ្សិក​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះមុន​ពេល​ទទួល​ភ្ញៀវ​ប៉ូឡូញនៅ៣​ថ្ងៃ​បន្ទាប់។

អ្នកចាត់ការ Spurs លោក Antonio Conte បាននិយាយថា Davies នឹងមិនមានសម្រាប់កាតព្វកិច្ចរបស់ Wales ទេ។ លោក Conte បន្តថា “គាត់មានរបួសជង្គង់របស់គាត់ក្នុងការប្រកួតជាមួយ Sporting Lisbon ហើយគាត់បានលេងជាមួយនឹងរបួសនេះ។ វាមិនមែនជារបួសធ្ងន់ធ្ងរទេ ខ្ញុំគិតថា គាត់នឹងត្រឡប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិ ព្រោះនៅជាមួយជម្រើសជាតិ គាត់មិនទំនេរ ប៉ុន្តែ​ខ្ញុំ​គិត​ថា​បន្ទាប់​ពី​សម្រាក​អន្តរជាតិ គាត់​នឹង​មាន​សម្រាប់​យើង” ។

ការអវត្តមានរបស់ Davies និងការបាត់បង់ Allen គឺជាបញ្ហាបន្ថែមទៀតដល់គ្រូបង្វឹកវែលលោក Robert Page ដែលគ្រោងនឹងមិនមានខ្សែប្រយុទ្ធ Gareth Bale ដើម្បីប្រឈមមុខជាមួយបែលហ្សិក។ វែលក៏គ្មានខ្សែបម្រើ Aaron Ramsey និង Harry Wilson ដែលរងរបួស រួមទាំងអ្នកចាំទី Adam Davies ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖