ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងប៉ះខ្លាំង! Liverpool ត្រូវប្រជែងយក៣ពិន្ទុជាមួយ Man City នៅរាត្រីនេះ

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City នឹង​សម្លឹង​រក​ការ​បន្ត​ការ​ចាប់​ផ្តើម​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​រដូវ​កាល Premier League នៅរាត្រី​ថ្ងៃ​អាទិត្យ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុមម្ចាស់ផ្ទះ Liverpool នៅ​កីឡដ្ឋាន Anfield ។

ក្រុម Manchester City បានទទួលជ័យជម្នះ ៤–០ លើក្រុម Southampton នៅលើទឹកដីខ្លួនឯងក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដើម្បីបន្តការចាប់ផ្តើមមិនស្គាល់ចាញ់ក្នុងរដូវកាលនេះដល់៩ប្រកួត (ឈ្នះ៧ ស្មើ២) ដោយធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ២មាន២៣ពិន្ទុ តាមពីក្រោយ១​ពិន្ទុ​ពី​ក្រុម​លេខ​១ Arsenal។

ចំណែក Liverpool ឈរ​នៅ​លេខ​រៀង​ទី​១០ មាន​១០​ពិន្ទុ​តាម​រយៈ​ការ​ប្រកួត​៨​លើក។ ក្រុមនេះបានរងបរាជ័យក្នុងលទ្ធផល ៣–២ ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Emirates ទល់នឹងក្រុម Arsenal ដោយបានកត់ត្រាការប្រកួតមិនដែលចាញ់៤ប្រកួតប៉ុណ្ណោះ (ឈ្នះ ស្មើ២) ។

ក្លិបទាំង២បានលេងស្មើ ២–២ ក្នុងជំនួប Premier League ចុងក្រោយរបស់ពួកគេ ដែលជាការប្រកួតឆ្នាំ ២០២១–២០២២ នៅកីឡដ្ឋាន Etihad។ ពេលនោះកីឡាករ Kevin De Bruyne និង Gabriel Jesus រកបានម្នាក់១គ្រាប់បាល់សម្រាប់ Man City ខណៈដែលកីឡាករ Diogo Jota និង Sadio Mané រកបានម្នាក់១គ្រាប់សម្រាប់ហង្សក្រហម។

Manchester City មាន​ប្រៀប​ជាង Liverpool នៅ​ចុង​ម៉ោង ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត Premier League ៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ (ឈ្នះ២ ស្មើ៣)។ រីឯ Liverpool កំពុងស្វែងរកការឈ្នះក្នុងលីគលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្លិបទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មក។

Erling Haaland គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Manchester City ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ ឈរនៅកំពូលតារាងពិន្ទុនៃការប្រកួតក្នុងឆ្នាំ២០២២–២០២៣។ ក្នុង​តំបន់​ប្រយុទ្ធ Roberto Firmino ជា​កីឡាករ​សំខាន់​សម្រាប់ Liverpool ក្នុង​រដូវ​កាល​នេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយស៊ុតបញ្ចូលទីចំនួន៦គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគ។

ក្នុងការប្រកួត Premier League ចំនួន៤នៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Liverpool មិនដែលចាញ់ទេ ដោយឈ្នះ២ និងស្មើ២។ ហង្សក្រហមកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់ក្នុងផ្ទះចំនួន២៧ប្រកួត (ឈ្នះ២០ ស្មើ៧)។ ចំណែក Manchester City មិន​ចាញ់​ឡើយ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ក្នុង​លីគ ​ក្នុង​រដូវ​កាល​នេះ ដោយ​ឈ្នះ​២​លើក និង​ស្មើ​២​លើក​ក្នុង​ការ​ធ្វើ​ដំណើរ​​ប្រកួតក្រៅទឹកដីរបស់​ពួក​គេ។ បច្ចុប្បន្ន Man City រក​ឃើញ​ខ្លួន​ឯង​លើ​ការ​ប្រកួត​ក្រៅ​ដី២២ប្រកួត​ដែល​មិន​ស្គាល់​ចាញ់ (ឈ្នះ១៦ ស្មើ៦)។

ក្នុង​ការ​ប្រកួត​លីកគ៦​លើក​ចុង​ក្រោយ​របស់ក្រុមទាំង២គឺ Liverpool ឈ្នះ​២ ស្មើ​២ និង​ចាញ់​២។ ដោយឡែក Manchester City ឈ្នះ៥ និងស្មើ១ក្នុង៦ក្រុមចុងក្រោយដូចគ្នា។ ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអាទិត្យនេះ ក្នុងសប្តាហ៍ទី១០នៅ Premier League ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖