ព័ត៌មានទាន់ហេតុការណ៍៖

Diogo Jota រងរបួស នឹងបាត់បង់ឱកាសបង្ហាញខ្លួនឱ្យព័រទុយហ្គាល់នៅWorld Cup ខណៈ Richarlison អាចមានសង្ឃឹមលេងឱ្យប្រេស៊ីល

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Diogo Jota ត្រូវបានដកចេញពីការប្រកួត World Cup ដោយសាររបួសកំភួនជើង នេះបើតាមគ្រូបង្វឹករបស់ Liverpool លោក Juergen Klopp បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ។ Jota វ័យ២៥ឆ្នាំត្រូវបានប្តូរចេញម៉ោងឈប់សម្រាកអំឡុងពេល Liverpool ឈ្នះ លើម្ចាស់ជើងឯក Manchester City ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន

លោក Klopp បាននិយាយថា ការធ្វើរោគវិនិច្ឆ័យដំបូងគឺច្បាស់លាស់ ហើយវាជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ពួកយើង។ យើងត្រូវពិនិត្យមើលសុខុមាលភាពកីឡាករ យើងតែងតែធ្វើ ហើយប្រសិនបើយើងអាចពិចារណាលើរឿងដែលមានលក្ខណៈសមស្រប យើងនឹងធ្វើ។ Jota នឹងមិនទាមទារនោះទេ ដោយអាចត្រូវការវះកាត់

Jota បង្ហាញខ្លួនបាន២៩ប្រកួត និងស៊ុតបញ្ចូលទីបាន១០គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ក្លិបហង្សក្រហមវិញកីឡាកររូបនេះបង្ហាញខ្លួនបាន៥៨ដង​ និងរកបាន២៤គ្រាប់​ ចាប់តាំងពីផ្ទេរពីក្លិប Wolver កាលពីឆ្នាំ២០២០។

ដោយឡែកគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham លោក Antonio Conte និយាយថា ខ្សែប្រយុទ្ធប្រេស៊ីល Richarlison គួរតែមានឈ្មោះសម្រាប់ការប្រកួត World Cup បន្ទាប់ពីស្កេនលើរបួសកំភួនជើងរបស់គាត់។ កីឡាកររូបនេះបានរងរបួសក្នុងជ័យជម្នះរបស់ Spurs លើ Everton កាលពីថ្ងៃសៅរ៍។

កីឡាករ​វ័យ២៥ឆ្នាំ​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី​ទី៥២ ហើយ​ក្រោយ​មក​ឃើញដើរកាន់​ឈើ​ច្រត់ ប៉ុន្តែលោក Conte បាន​និយាយ​ថា​របួស​មិន​ធ្ងន់ធ្ងរ​ទេ។ លោក Conte បាននិយាយថា “កីឡាករមិនប្រថុយនឹងខកខានការប្រកួត World Cup ទេ គាត់មានរបួស ប៉ុន្តែវាមិនមែនជារបួសធ្ងន់ធ្ងរទេ។ ខ្ញុំសង្ឃឹមថាគាត់អាចលេងឱ្យពួកយើងមុនការប្រកួត World Cup”

Richarlison បានសរសេរនៅលើ Twitter ថាអរគុណព្រះជាម្ចាស់ វាគ្រាន់តែជាការភ័យខ្លាចដ៏ធំមួយ! ពីរសប្តាហ៍ខ្ញុំនឹងត្រឡប់មកវិញ! សូមអរគុណសម្រាប់សារ និងការស្រឡាញ់” Richarlison នឹងខកខានការធ្វើដំណើរទៅទឹកដី Manchester United នៅរាត្រីថ្ងៃពុធនេះ ដោយរកបានគ្រាប់ក្នុង១៣ប្រកួតសម្រាប់ Tottenham ចាប់តាំងពីផ្ទេរពី Everton ក្នុងតម្លៃ៦០លានផោនកាលពីខែកក្កដា។

ប្រេស៊ីលនឹងបង្ហាញឈ្មោះក្រុមរបស់ពួកគេនៅ World Cup នៅដើមខែវិច្ឆិកា។ ការ​ប្រកួត​ដំបូង​របស់​ក្រុមនេះ​ក្នុង​ការ​ប្រកួត​នៅ​កាតា​គឺ​នៅ​ថ្ងៃ​ទី២៤ខែ​វិច្ឆិកា​ ដោយត្រូវប៉ះជាមួយ​នឹង​ស៊ែប៊ី

ដោយ ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖