ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស​០៣នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

  ខេត្ត​បាត់ដំបង៖ បេី​យោង​តាម​បញ្ជាក់​ពី​លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ នៅព្រឹកថ្ងៃ​ពុធ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី បទល្មើសជាក់ស្តែង​ ឃាត់ខ្លួនមនុស្ស​ចំនួន​៣នាក់។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ កាលពីវេលាម៉ោង​ ២និង៣០នាទី​រសៀល​ថ្ងៃទី២៥ ខែតុលា២០២២ស្ថិត​នៅចំណុចភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

ជនសង្ស័យដែលឃាត់ខ្លួន ០៣នាក់នេះរួមមាន៖ ១.ឈ្មោះ រឿត សម្បត្តិ ហៅកញ្ចុះ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ២.ឈ្មោះ យឿប សៅដា ហៅ យុយ ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និង៣.ឈ្មោះ យឿប ចាន់លី ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន ៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់។-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន។-សម្ភារះពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។-ទូរស័ព្ទដៃ ០១គ្រឿង។-ថេបលេត ០១គ្រឿង ។

ករណីនេះ ជនសង័្សយទាំង០៣នាក់រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកបាណន់ កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖