ភ្នំពេញ៖ សារលិខិតស្វាគមន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេម៉ិក (ACMECS)លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តសៀមរាប។
យោងតាមសារលិខិតស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ តាងនាមឲ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានរបស់គណៈប្រតិភូជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍យុទ្ធសាស្ត្រ កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទឹកដីអង្គរ ខេត្ត សៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់ពីចុងឆ្នាំ២០២១ មក។ម្យ៉ាងទៀត ដោយកម្ពុជាមានភាព សុំសហគមន៍ ក្រោមនយោបាយកំណត់យកការចាក់វ៉ាក់សាំងជាគន្លឹះ និងដោយប្រសិទ្ធភាពនៃការអនុវត្ត ផែនទីចង្អុលផ្លូវស្តីពីការស្ដារនិងលើកស្ទួយទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩២០២០-២០២៥ ផងនោះ ភ្ញៀវទេសចរអន្តរជាតិការ៉តែច្រើនឡើងបានមកទស្សនាកម្ពុជា ស្របពេលដែលភ្ញៀវទេសចរផ្ទ ក្នុងក៏មានចំនួនកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ
ខ្ញុំសូមឆ្លៀតឱកាសនេះអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលតែងតែគាំទ្រដល់តួនាទីដ៏ សំខាន់របស់កម្ពុជាក្នុងកិច្ចការងារតំបន់ និងអន្តរជាតិ ជាពិសេស ឆ្នាំ២០២២នេះ ក្នុងភាពជាប្រធានប្តូរវេនអាស៊ាន កម្ពុជាត្រូវសម្របស់ម្រួលរកដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងឡាយបង្កឡើងដោយវិបត្តិកូវីដ-១៩, បញ្ហាតំបន់វិបត្តិនយោបាយនិងសេដ្ឋកិច្ចសកលលោកជាដើម ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenges Together)/1
កិច្ចប្រជុំខាងលើ ពិតជាបានបង្ហាញនូវសាមគ្គីភាពក្នុងតំបន់ ជាពិសេស ជាឱកាសដែលថ្នាក់ដឹកនាំ ទេសចរណ៍អេកម៉ិក និងCLMV ធ្វើការវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើវិស័យទេសចរណ៍ ដាក់ចុះ យុទ្ធសាស្ត្រសមស្របក្នុងការស្ដារឡើងវិញ និងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមករបស់ថ្នាក់ដឹកនាំទេសចរណ៍អេកម៉ិក និងCLMV ដែលតាមរយៈកិច្ចប្រជុំ២ឆ្នាំម្ដង បានជំរុញឲ្យមានកំណើននៃលំហូរទេសចររវាងប្រទេសជាសមាជិក ក៏ដូចជាកិច្ចសហការផ្សព្វផ្សាយទាក់ ទាញទេសចរពីប្រទេសទីបី បានយ៉ាងមានប្រសិទ្ធភាព ក្រោមយុទ្ធនាការ “ប្រទេស ៥ គោលដៅទេសចរណ៍តែមួយ” និង” ប្រទេស ៤ គោលដៅទេសចរណ៍តែមួយ”។
ពិតណាស់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ត្រូវ បានមើលឃើញ កាន់តែចំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជា ពិសេសតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជាតិ, សាមគ្គីភាព និងមិត្តភាពន ប្រទេសក្នុងតំបន់ ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេល បច្ចុប្បន្ន និងអនាគត ខ្ញុំសូមចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍ ដូចតទៅ៖
ទី១. អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ បំពេញឲ្យគ្ន ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ក់ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះ ជា តម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន ទន្ទឹមនឹងនេះផងដែរ អ្នកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយ គាំទ្រសហគ្រាសធនតូចបំផុត, តូច និង មធ្យម (MSMEs) ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព ។
ទី២. ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសច់រណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
ទី៣អ្នកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ ខ្ញុំសូមគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំ គោលដៅទេសចរណ៍ តែមួយ” និង ”ប្រទេសបួន គោលដៅទេសចរណ៍តែមួយ
ទី៤. ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ ខ្ញុំសូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្តី ទេសចរណ៍ CLMV លើកទី៦ នាថ្ងៃនេះ សម្រេចបានជោគជ័យខ្ពស់ និងសូមជូនពរឲ្យការស្នាក់នៅរបស់ ប្រតិភូជាតិ និងអន្តរជាតិទាំងអស់ លើទឹកដីអង្គរ បានសេចក្តីសប្បាយរីករាយ និងការចងចាំល្អៗ៕
ដោយ៖ស តារា