ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់អោយដឹងថា, ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន។ 

ក្រសួងបរិស្ថានបន្តថា, ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា​រហូតបញ្ចប់ថ្នាក់ទី១២​ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង​ IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។ 

លោក​ ថុន​ ស៊ូខុន​ ត្រូវជាឪពុករបស់ម៉ាលីកា​ គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ​ ខេត្តរតនគិរី។​ លោកគឺជាក្មេងកំព្រាឳពុក​ រស់នៅជាមួយម្ដាយមេម៉ាយម្នាក់​ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យ បានធ្វេីការជាមន្រ្តីឧទ្យានុរក្ស​ពេញសិទ្ធិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ និងបានរៀបការ​ ហេីយទទួលបានចំណងដៃកូន​៤នាក់ ៕

ដោយ : សហការី


ចែករំលែក៖