ព័ត៌មានទាន់ហេតុការណ៍៖

កិច្ច​ប្រជុំ​ណែនាំ​គណៈមេប្រយោគ​នៅ​តាម​មណ្ឌល​សំណេរ​ទាំង​២៥ ​រាជធានី​-ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាន អនុប្រធាន​មណ្ឌលតាម​មណ្ឌល​នីមួយៗ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ណែនាំ​ពី​តួនាទី​ភារកិច្ច បទប្បញ្ញត្តិ​នានា​ក្នុង​ការ​ប្រឡង ព្រមទាំង​ចែក​ប័ណ្ណ​សម្គាល់ ដល់​គណៈកម្មការ​កណ្ដាល គណៈកម្មការ​អនុរក្ស និង​គណៈកម្មការ​សន្តិសុខ​មណ្ឌល​សំណេរ ដោយ​មាន​ការ​ចូលរួម​ពី​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ជំនួយការ​អប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និង​អាជ្ញាធរ​ដែនដី​ទទួល​​បន្ទុក​រក្សា​​សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌល​សំណេរគ្រប់រាជធានី-ខេត្ត ។ 

សូមបញ្ជាក់ថា, កិច្ច​ប្រជុំ​នេះ ប្រព្រឹត្ត​ទៅ​នៅ​តាម​មណ្ឌល​សំណេរ​ទាំង​២៥​ រាជធានី-ខេត្ត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​សំណេរ​​នៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ០៥ ធ្នូ​​ ២០២២ ​ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងសុខាភិបាល។

ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕


ដោយ : សហការី


ចែករំលែក៖