ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយ​ បុកម៉ូតូហុងដាឌ្រីមមួយគ្រឿងអូសជាប់ជាច្រើនម៉ែត្រ​ តែសំណាងល្អម្ចាស់ម៉ូតូរមៀលខ្លួនចេញពីក្រោមកង់រថយន្តរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ផែស្ងួត​ តេងឡាយ​មួយគ្រឿង​បានបេីកបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងដែលកំពុងឈប់ភ្លើងស្តុបអូសជាប់ក្រោមកង់រថយន្តជាច្រើនម៉ែត្រ​រងការខូចខាត​យ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរមៀលខ្លួនចេញពីកង់រថយន្តរងរបួសស្រាល​ ។  

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែ មករា ឆ្នាំ២០២៣​ ស្ថិតនៅតាមមហាវិថីចោមចៅ​ (ផ្លូវវេងស្រេង)​ ត្រង់ចំណុចភ្លើងស្តុបទួលពង្រ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

​    បេីតាមសម្ដីជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូ​ម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខរដ្ឋ 13  1-9510 ធ្វើដំណើរតាមវិថីចោមចៅ​ ពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុខាងលេីក៏បានឈប់ភ្លើងស្តុបរង់ចាំភ្លើងខៀវដេីម្បីបត់ឆ្វេងទៅផ្លូវទួលពង្រ​ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រក្រុមហ៊ុន​ ផែស្ងួត​តេងឡាយ​ ក្បាលពណ៌ខៀវ​ពាក់ផ្លាកលេខភ្នំពេញ3C-1374បើកដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយបុកម៉ូតូគាត់អូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ​រងការខូចខាត​ តែសំណាងល្អរូបគាត់បានរមៀលខ្លួនចេញពីរថយន្តរងរបួសស្រាល​។ 

​     ក្រោយកេីតហេតុ​ តៃកុងរថយន្តបង្កដឹងថាកិនម៉ូតូហើយក៏ភ័យ​ ឈប់រថយន្តរត់គេចខ្លូនបាត់​ ទុករថយន្តចោលនៅកន្លែងកេីតហេតុ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ​ និងបានទាក់ទងបន្តទៅជំនាញចរាចរណ៍ខណ្ឌមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖