ភ្នំពេញ ៖ ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់-មាតាបិតា ហៅថាលាងជម្រះបាប។ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ អ្នកការទូតរាជវង្សយ័ន បានមកទស្សនកិច្ចពីទំនៀមទម្លាប់វប្ប:ធម៌អ្នកស្រុកចេនឡាអំឡុង ឆ្នាំ១២០៦, លោកបានសរសេររៀបរាប់ពីពិធីសង្ក្រាន្ដបារព្ធដោយជនជាតិខ្មែរ ចាប់ផ្ដើមតាំងពីជំនាន់ព្រះបាទ សូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទជ័យវរ្ម័នទី៧។
លោកបានចងក្រងខុសដល់ទី២ដងសម្រាប់បុណ្យនេះ៖
លើកទី១លោកច្រឡំថា ជាបុណ្យជះទឹក
លើកទី២លោកច្រឡំថា ជាបុណ្យរដូវក្ដៅ
និងចុងក្រោយ ទើបលោកជាក់លាក់ហើយចងក្រងថា បុណ្យសង្ក្រាន្ដ។
ប៉ុន្តែពិធីនេះត្រូវរលត់ទៅវិញដោយសារប្រទេសមានសង្គ្រាមផ្ទៃក្នុងពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ប្រទេសស្រាកស្រាន្ដក៏ចាប់ផ្ដើមប្ររព្ធពិធីសង្គ្រាន្ដនេះឡើងវិញ។
រីឯការលេងប៉ាតម្ស៉ៅ ខ្ញុំសន្និដ្ឋានថាក៏មានតាំងពីបុរាណដែរ ព្រោះតាមរឿងព្រេងនិទានចូលឆ្នាំខ្មែរ គឺទាក់ទងទៅនិងសាសនាហិណ្ឌូផងនិងសាសនាព្រះពុទ្ធផងដែលមានជំនឿទៅលើពួកទេវតា។ ក្នុងហិណ្ឌូសាសនាហៅថាបុណ្យ ( ហូលី ) គឺលេងប៉ាតលក្ខណ សំដៅដល់ម្ស៉ៅក្រហមនិងម្ស៉ៅលឿង។ ដូច្នេះការលេងជះទឹកនិងប៉ាតម្សៅ ប្រជាជនខ្មែរអាចនឹងបំបែក ឬក្លាយចេញពីការប្រារព្ធពិធីស្រង់ទឹកព្រះបដិមា ស្រង់ទឹកព្រះរស់ និងបុណ្យហូលីហិណ្ឌូសាសនា ដែលពិធីនេះតែងតែប្រារព្ធក្នុងថ្ងៃសង្គ្រាន្ដរៀងរាល់ឆ្នាំនេះឯង។
ទំនៀមពិធី៖
•ការតុបតែងដេគ័រផ្ទះ
•ទំនៀមផ្ជួរគោមផ្កាយ
•សែនទទួលទេវតា
•លេងល្បែងប្រជាប្រិយ
•ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
•លេងល្បែងប្រពៃណីខ្មែរ
•រាំកំសាន្តសិល្បៈតន្ត្រី
•ពូនភ្នំខ្សាច់
•លាងជម្រះបដិមាព្រះ
•លាងជម្រះឪពុកម្ដាយ និង យាយតា
•លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
•ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
•ការដង្ហែរបដិមាព្រះ ថៃ្ងទី១៧
ប្រការមិនគួរលេងក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ៖ ❎
-ការលេងគប់ថង់ទឹក
-ការលេងគប់ប៉េងប៉ោងទឹក
-ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
-ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
-ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ជាក់ពីការមិនយល់ព្រម
-ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
-ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឲ្យចូលបំពង់ខ្យល់ ដកដង្ហើម
-ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
-ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក។
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ៕
ប្រភពរូបបានពីម្ចាស់គណនីហ្វេសប៊ុក: សុភាសិត កាព្យខ្មែរ🇰🇭