ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេស ករណីចាក់វ៉ាក់សាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបង្ហោះលើផេកផ្លូវការ សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡេីយ។ 

សូមបញ្ជាក់ថា, ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយនោះបានសរសេរថា ” WHO | មនុស្សពេញវ័យ មានសុខភាពល្អ មិនចាំបាច់ ត្រូវចាក់វ៉ាក់សាំងបន្ថែម (ដូសទីបួនទីប្រាំទីប្រាំមួយទី ប្រាំពីរទេ …) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទីមួយ គ្រប់គ្រាន់ហើយលើសពីនេះក៏វ៉ាក់សាំងផ្តល់ គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត ^ ^^

[គោលបំណងចែករំលែកការសិក្សាថ្មីៗ តែប៉ុណ្ណោះ!!]

ដោយ:RFI | តំបន់សុខភាព JOIN “។

សូមជម្រាបជូនថា, សូមបងប្អូនប្រជាពលរដ្ឋ កុំជឿនូវការ បង្កើតព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ បែបនេះ។ ត្រូវអនុវត្តតាម ការណែនាំ របស់ក្រសួងសុខាភិបាលរបស់យើង ៕

ដោយ ៖ សហការី


ចែករំលែក៖