ព័ត៌មានទាន់ហេតុការណ៍៖

ការបំពាក់ម៉ាស៊ីនអេកូបេះដូង (Heart Ultrasound) ទំនើបថ្មីបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូង!

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែតនៅតែបន្តការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ក្នុងទិសដៅគ្របដណ្តប់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ជូនតាមតម្រូវការរបស់ពលរដ្ឋយើង។

ជាក់ស្តែងថ្ងៃនេះ មន្ទីរពេទ្យបានបំពាក់បន្ថែមនូវម៉ាស៊ីនអេកូបេះដូង Canon Aplio A បច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុន ដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូង ដូចជា៖

– អេកូបេះដូងទូទៅ រឺ ភាសាបច្ចេកទេស Transthoracic Echocardiogram (TTE): ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ ស្វែងរកយ៉ាងឆាប់រហ័ស នៃជំងឺខ្សោយបេះដូងដោយសារបញ្ហាផ្សេងៗ (ischemia heart disease, Heart valve disease, cardiomyopathy, .etc), ជំងឺបេះដូងពីកំណើត និងទឹកដក់នៅក្នុងស្រោមបេះដូង ដើម្បីឈានដល់ការព្យាបាលមួយដែលទាន់ពេលវេលា និងមានប្រសិទ្ធភាព។

– អេកូបេះដូងតាមបំពង់អាហារ រឺ ភាសាបច្ចេកទេស Transesophageal Echocardiogram (TEE): ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ ស្វែងរកបានច្បាស់នៃជំងឺបេះដូង ដែលអាចបង្កអោយមានកំណរឈាមនៅក្នុងថតបេះដូង ដែលបណ្ដាលអោយមានស្ទះសរសៃខួរក្បាល (Ischemia stroke), ជំងឺរលាកប្រើសបេះដូង (infectious endocarditis), ដុំសាច់នៅក្នុងបេះដូង (cardiac masses), បញ្ជាក់បានច្បាស់លាស់នៃជំងឺប្រើសបេះដូង (heart valve disease) ដើម្បីឈានដល់ការព្យាបាលមួយដែលមានប្រសិទ្ធភាពល្អ៕

ដោយ ៖ សហការី


ចែករំលែក៖