ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែងឃាត់ខ្លួនមនុស្ស២០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់របស់ជនជាតិចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី​ខ្មែរ​ ចិនចំនួន២០នាក់ដកហូតសម្ភារមួយចំនួន។ 

    ប្រតិបត្តិការ​ខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី១៩​ ខែ​ឧសភា​ ឆ្នាំ២០២៣​ នៅក្នុងបុរីញូវថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា​ ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ ដោយថៅកែជាជនជាតិចិន។ 

    ក្រោយពីទទួលបានព័ត៌មានភ្លាមលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់​ ស្រី១១នាក់ជាជនជាតិខ្មែរ​ និងដកហូតសម្ភារមួយចំនួន។ 

    ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមនីតិវិធី។ដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖