ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេសថ្ងៃទី២១ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤១នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់ (ស្រី ០នាក់)​ ,ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧៨,៨៤ក្រាម​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១,៣៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១១,២១ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,៦២ក្រាម និង Wy ០,៦៣ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៩៩ក្រាម។

*៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦១ក្រាម។

*៥ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៧១ក្រាម។

*៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១០,៩៦ក្រាម។

*៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥២ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់។

*៩ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៤៥ក្រាម។

ដោយ​ឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៣២,០៦ក្រាម និង Wy ០,៧២ក្រាម។

*២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៥,៣៦ក្រាម។

*៣ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៣៥ក្រាម៕

ដោយ​៖សហការី​


ចែករំលែក៖