ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១០នាក់ (ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ១នាក់) ,និងប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤៦១៤២,៣៨ក្រាម និង៥កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ៤៣២៦,៩៣ក្រាម, អុិចស្តាសុី (mdma) ស្មេីនិង ៤១៦១,៥៣ក្រាម ,ហេរ៉ូអុីន (Heroine) ស្មេីនិង ១៣៨៥៨៥,៥៣ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់ ចាប់យក Ice ៤៦១៣៦,៦២ក្រាម, Ke ៤៣២៦,៩៣ក្រាម, MDMA ៤១៦១,៥៣ក្រាម និង Heroine ១៣៨៥៨៥,៥៣ក្រាម។
*២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ០,៩០ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,០៤ក្រាម។
*៤ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ១,៦១ក្រាម។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។
*៦ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២១ក្រាម។
*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,០ក្រាម។
*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច៕
ដោយ៖សហការី