ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មេដាយមាសអូឡាំពិក Damian Warner ចង់បំបែកកំណត់ត្រាពិភពលោក

ចែករំលែក៖

កីឡាករ Damian Warner បានបន្តដំណើរស្វែងរកកំណត់ត្រាថ្មីដើម្បីក្លាយជាអត្តពលិកល្អបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាងមួយទសវត្សរ៍ ហើយមេដាយមាសអូឡាំពិករបស់គាត់នៅទីក្រុងតូក្យូគឺគ្រាន់តែជាគោលដៅមួយប៉ុណ្ណោះដែលជាអំណោយជួយឲ្យកាន់តែល្អនៅផ្លូវខាងមុខ

បន្ទាប់ពីរបួសសរសៃពួរដ៏គួរឱ្យសោកស្ដាយបានធ្វើឱ្យគាត់ធ្លាក់ចេញពីការប្រកួតជើងឯកពិភពលោកកាលពីខែកក្កដាឆ្នាំមុន កីឡាករសញ្ជាតិកាណាដាវ័យ៣៣ឆ្នាំដែលនៅចុងសប្តាហ៍នេះនឹងព្យាយាមពង្រីកកំណត់ត្រានៃការទទួលជ័យជម្នះរបស់គាត់នៅឯ Hypo-Meeting ក្នុងទីក្រុង Gotzis ប្រទេសអូទ្រីសដល់ទៅ៧ដង ហើយគ្រូបង្វឹកលោក Gar Leyshon ជឿជាក់ថា ឯតទគ្គកម្មពិភពលោកគឺនៅឆ្ងាយ ដែលអាចត្រូវការពេលដ៏ល្អឥតខ្ចោះដើម្បីទទួលបានវា។

លោក Warner បាននិយាយថា “តាំងពីយូរយារណាស់មកហើយ យើងជឿថា យើងអាចក្លាយជាអ្នកហាត់កីឡាដែលរកបានពិន្ទុលើសពី៩០០០ ហើយនៅតាមផ្លូវនេះ មានមនុស្សច្រើនណាស់ដែលបាននិយាយថា ខ្ញុំមិនប្រាកដថាតើវាអាចទៅរួចទេ។ អរគុណ​ណាស់ Gar ដែលធ្វើឲ្យខ្ញុំ​និយាយ​ត្រូវ​លើ​ទស្សនៈ​នោះ

កាលពីការប្រកួតអូឡាំពិកទីក្រុងតូក្យូ លោក Warner បានក្លាយជាបុរសទីក្នុងប្រវត្តិសាស្ត្រដែលបំបែករបាំងក្នុងការរត់ចម្ងាយយ៉ាងលឿនបំផុតលោក Leyshon បាននិយាយថា “មានរឿងដែលមិនបាននិយាយនេះដែលយើងមាន ហើយប៉ុន្មានឆ្នាំមកនេះ ខ្ញុំមិនបានឃើញអ្វីដែលធ្វើឲ្យខ្ញុំគិតខុសពីនេះទេ។ បន្ទាប់មកនៅឆ្នាំ២០១៨ គោលដៅរបស់យើងដែលយើងបាននិយាយយ៉ាងច្បាស់គឺ មេដាយមាសអូឡាំពិក, ជើងឯកពិភពលោក, កំណត់ត្រាពិភពលោក។ ដូច្នេះគាត់សម្រេចបានតែមួយក្នុងចំណោមចំណុចនោះ”

ពិន្ទុរបស់ Warner កាលពីអូឡាំពិកទីក្រុងតូក្យូគឺ១០៨ពិន្ទុដែលខុសពីកំណត់ត្រាពិភពលោករបស់កីឡាករបារាំង Kevin Mayer ធ្លាប់ធ្វើបាន ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖