ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់អភិបាលខេត្តនានាធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងបណ្ដាខេត្តរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅដល់អភិបាលខេត្តនានាធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងបណ្ដាខេត្តរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិន។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និងការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាកាន់តែងាយស្រួលដែលផ្ដល់ឱកាសសម្រាប់ការវិនិយោគមកកម្ពុជាកាន់តែច្រើន។

សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «ខេត្តខ្លះឆ្លាតកសាងហេដ្ឋារចនាសម្ព័ន្ធរបស់គេដើម្បីទាញយកអ្នកវិនិយោគនៅនឹងកន្លែងនោះ»។

បើតាមសម្ដេចតេជោ មានវិនិយោគកាន់តែច្រើនប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍លឿន។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមបណ្ដាតំបន់រោងចក្រ ដោយថាការរក្សាបានសុវត្ថិភាពនៅក្នុងតំបន់ទាំងនេះនឹងធ្វើឲ្យមានផលិតកម្មល្អប្រសើរ។

 សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «មិនមែនជាកន្លែងដែលមានការប្រណាំងម៉ូតូ ជក់គ្រឿងញៀន និងកាប់ក្នុងរោងចក្រដោយដាវសម្រេចនោះទេ»។

ជាមួយគណនីសម្ដេចបានលើកទឹកចិត្តឲ្យមានការថែរក្សាសុវត្ថិភាព និងរក្សានៅសាមគ្គីភាពនៅក្នុងរោងចក្រផងដែរ ដែលនឹងធ្វើឲ្យក្លាយជាសហគមន៍សុខសាន្តមួយដែលទទួលផលទាំងអស់គ្នា៕

ដោយ ៖ សហការី


ចែករំលែក៖