ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន សុធី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈមុនត្រូវបានតែងតាំង លោកមានតួនាទីជា ស្នងការរងនគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបថា លោក ហ៊ុន សុធី មុនត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ មានតួនាទីជា ស្នងការរងនគរបាលរាជធានីភ្នំពេញ។ 

 បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៣ គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ហ៊ុន សុធី ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ 

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សហការី


ចែករំលែក៖