ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មីនតោនសល់ពីសម័យសង្គ្រាមពលរដ្ឋ ប្រទះឃើញនៅមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់មីនតោនមិនទាន់ផ្ទុះត្រូវបានពលរដ្ឋ ប្រទះឃើញនៅតាមមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់មីនតោន១គ្រាប់ដែលជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ សល់ពីសម័យសង្គ្រាមពលរដ្ឋខ្មែរយើងបានប្រទះឃើញខណៈពួកគាត់បានដើរទៅបត់ជើងតូចនៅក្បែរផ្លូវជាប់មាត់អូរព្រំដែនប្រមាណ៣ទៅ៤ជំហានចុះអូរ ហើយបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យចុះទៅពិនិត្យមើល។

លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានអាជ្ញាធរនិងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនប្រមាណជិត១០នាក់បានចុះទៅពិនិត្យគ្រាប់មីនតោន១គ្រាប់ដែលរកឃើញនៅចំណុចមាត់ផ្លូវក្បែរអូរព្រំដែន ហើយអាជ្ញាធរបានទៅមើលហើយរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យបានដឹងព្រោះអូរព្រំដែនកម្ពុជា-ថៃ។

លោក តាំង លីហេង បានបញ្ជាក់ថា៖ គ្រាប់មីនតោនដែលជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រជាពលរដ្ឋប្រទះឃើញមានគុណភាពល្អ ហើយបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវឆ្លងកាត់និងចូលទៅបត់ជើងតូចកន្លែងដែលមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះព្រោះអាចមានគ្រោះថ្នាក់គ្រប់ពេល៕លោកថានិងចាំឱ្យជម្នាញស៊ីម៉ាក់ចុះមកពិនិត្យថានឹងត្រូវយកចេញឫយ៉ាងណា ៕

ដោយ ៖ វណ្ណា


ចែករំលែក៖