ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីជាប់ឆ្នោតទួរគី អំពាវនាវឱ្យមានសាមគ្គីភាពនិងឯកភាព

ចែករំលែក៖

កាលពីថ្ងៃទី 29 ខែឧសភា ប្រធានាធិបតីទួរគី លោកRecep Tayyip Erdogan បានអំពាវនាវឱ្យមាន “ការរួបរួមនិងឯកភាពជាតិ” បន្ទាប់ពីបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីពីរយ៉ាងចង្អៀតរួចមក។

ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា ការបោះឆ្នោតគឺជាព្រឹត្តិការណ៍ “សំខាន់បំផុត” សម្រាប់ប្រទេសទួរគីក្នុងសម័យទំនើបនេះ។ លោកបានមានប្រសាសន៍ថា៖ «យើងគួរតែរួបរួមគ្នា។ ខ្ញុំសូមអំពាវនាវនេះដោយអស់ពីចិត្ត។ លោកក៏បានបញ្ជាក់ផងដែរថា៖ «ថ្ងៃនេះ…ប្រទេសទាំងមូលមានប្រជាជន៨៥លាននាក់បានឈ្នះ»។
ប្រធានាធិបតី Erdogan ក៏បានសន្យាអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលឧស្ម័នអន្តរជាតិនៅទីក្រុងTürkiye ដូចដែលបានស្នើឡើងដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោកបាននិយាយថា “ខ្ញុំនឹងពង្រឹងជំហររបស់ប្រទេសទួរគីបន្ថែមទៀតដោយការវិនិយោគលើវិស័យដឹកជញ្ជូននិងថាមពល ដែលជាហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍលំដាប់ពិភពលោក”។
យោងតាមលោក Erdogan នៅក្នុងសារអបអរសាទររបស់ប្រធានាធិបតី Putin មេដឹកនាំរុស្ស៊ីបានលើកឡើងពីគម្រោងសាងសង់មជ្ឈមណ្ឌលឧស្ម័នអន្តរជាតិដែលមានទីតាំងនៅ Thrace ភាគពាយព្យនៃប្រទេសទួរគី ក្បែរព្រំដែនជាមួយប្រទេសប៊ុលហ្គារី។ លោកErdogan បានសង្កត់ធ្ងន់ថាទួរគីនឹងអនុវត្តគម្រោងនេះជាមួយប្រទេសរុស្ស៊ី Thrace នឹងក្លាយជាមជ្ឈមណ្ឌលបែបនេះ។
យោងតាមក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់នៃប្រទេសទួរគី ដោយមាន 99.43% នៃសន្លឹកឆ្នោតត្រូវបានរាប់ ប្រធានាធិបតីដែលកំពុងកាន់អំណាច Erdogan ទទួលបាន 52.14% នៃសំឡេងឆ្នោត ខណៈដែលគូប្រជែងរបស់គាត់ Kemal Kilicdaroglu ទទួលបាន 47.68% នៃសំឡេងឆ្នោត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖