ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​៖​ ចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដោយកាត់បន្ថយការកកស្ទះ មានភាពងាយស្រួល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសុក្រទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣​នេះ​ បានឱ្យដឹងថា​ ការចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដោយកាត់បន្ថយការកកស្ទះ មានភាពងាយស្រួល ចំណាយពេលវេលាតិច និងមិនរង់ចាំយូរ។ 

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ គន្លង ANPR ជាច្រកអាទិភាពមួយក្នុងការចេញចូលផ្លូវល្បឿនលឿន ដែលមានលក្ខណៈសាមញ្ញ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយបងប្អូនប្រជាពលរដ្ឋគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។ 

របៀបបញ្ចូលសមតុល្យ៖ បងប្អូនអាចធ្វើឡើងតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដើម្បីជ្រើសរើសធនាគារដែលលោកអ្នកពេញចិត្ត។ បងប្អូនគ្រាន់តែ៖ 

១. ជ្រើសរើស គណនីធនាគារ

២. វាយបញ្ចូលផ្លាកលេខយានយន្ត​

៣. ចំនួនសមតុល្យត្រូវបញ្ចូល 

៤. ពិនិត្យព័ត៌មានយានយន្ត និងបញ្ជាក់ការយល់ព្រម ជាការស្រេច 

គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ 

១. ធនាគារ ជីបម៉ុង(Chip Mong Bank)

២. ធនាគារ អេស៊ីលីដា(ACLEDA Bank) 

៣. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) 

៤. ធនាគារវីង(Wing Bank) 

៥. ធនាគារ វឌ្ឍនៈ(VATTANAC Bank) 

៦. ធនាគារកាណាឌីយ៉ា(Canadia Bank)

៧. លីហួរវេរលុយ (LyHour PayPro)

៨. ធនាគារព្រីនស៍ (PRINCE Bank)

បន្ថែមពីនេះ​ ក្រសួង​ ក៏បានបញ្ជាក់ដែរថា​ លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត៕

ដោយ​៖ សហការី​


ចែករំលែក៖